មើលរូបទាំងនេះក៏ដឹងថា នី រតនា និងគ្រួសារ កាន់តែមានក្តីសុខ ក្រោយបានចំណងដៃកូនតូច!

ភ្នំពេញ៖ ក្រឡេកឃើញថា បើទោះបីជារៀបការ មានប្រពន្ធកូនរួចទៅហើយ តែ តារាចម្រៀងប្រុស លោក នី រតនា នៅតែរក្សាបានប្រជាប្រិយភាព ព្រមទាំង ទទួលបានការគាំទ្រពី សំណាក់ហ្វេនៗជាច្រើន ជាពិសេស លោកនៅតែមាន បទចម្រៀងដ៏ពេញនិយម មកអង្រួនចិត្តហ្វេនៗ ផងដែរ

ដោយឡែក បើក្រឡេកមកមើលពី ជីវិតរស់នៅក្នុងគ្រួសាររបស់លោកវិញ ឃើញថាកាន់តែមានសុភមង្គល និងភាពកក់ក្ដៅខ្លាំងឡើង ដោយកាលពីជាងមួយខែមុននេះ ភរិយារបស់លោក បានសម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ ដែលជាចំណងស្នេហ៍ដ៏ខ្លាំងក្លា របស់គូស្វាមីភរិយា របស់អ្នកទាំងពីរទៀតផង

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោក នី រតនា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដែលបានបង្ហាញពីសកម្មភាពនៅក្នុងក្រុមគ្រួសារដ៏កក់ក្ដៅ ជាមួយនឹងភរិយា និងកូនស្រីជាទីស្រលាញ់ ជាពិសេស អ្នកទាំងពីរ បានបង្ហាញពីកាយវិការ និងក្ដីស្រលាញ់យ៉ាងមុតមាំ ចំពោះកូនស្រី ដែលបានធ្វើឲ្យហ្វេនៗជាច្រើន មិនសរសើរមិនបាន

Related posts

Leave a Comment