ក្រោយចាក់មាត់កែបន្ថែមរួច! មុខ ទេព បូព្រឹក្ស កាន់តែស៊ិចស៊ី ស្អាតជាងមុន

ភ្នំពេញ៖​ ចាប់តាំង​ពី កញ្ញា ទេព បូព្រឹក្ស កែកុន ពីចាក់បបូរមាត់មក យើងសង្កេតឃើញថា​ នាងតែងតែលេចមុខលើកម្មវីធីនាៗ ជាពិសេសនោះ ក្នុងបណ្តាលពាណិជ្ជកម្មធំៗ នៅក្នុងប្រទេសផងដែរ។

តារាស្រីរូបនេះ ប្រិយមិត្តអ្នកអាន ច្បាស់ជាជ្រាបហើយថា នាងតែងតែមានការតុបតែងខ្លួនប្លែកៗ និងការផាត់មុខដិតៗ​ កាចៗតែមតង។ តែអ្វីកាន់តែពិសេសនោះ​ ក្រោយពីចាក់បបូរមាត់ ជាមួយទម្រង់បបូរមាត់ពេញនិយមនាពេលបច្ចុប្បន្ននេះ វាធ្វើឲ្យនាងមើលទៅ កាន់តែស៊ិចស៊ីថែមមួយកម្រិតទៀត

យ៉ាងណាមិញ កាលពីម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលទៀតហើយ នៅពេលដែលឃើញនាង បង្ហោះរូបមួយសន្លឹក ជាមួយការផាត់មុខបែបកាច អមជាមួយបបូរមាត់រាងបេះដូង ដែលមើលទៅកាន់តែទាក់ទាញ ពិតជាប្លែកភ្នែកខ្លាំងមែនទែន

Related posts

Leave a Comment