រៀបការរួច ១៣ ឆ្នាំ ទើបតែពេលនេះ យក់ ឋិតរដ្ឋា និង ស្វាមី ដាច់ចិត្តទម្លាយរូបថតថ្ងៃមង្គលការ

គិត​មកដល់ពេលនេះ កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បីល្បាញ​ធ្លាប់​ក្ដោប​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​មហាជន​គឺ​អ្នកនាង យក់ ឋិត​រដ្ឋា និង ស្វាមី​សំណព្វចិត្ត​លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​កាន់​ដៃ​គ្នា​រស់នៅ​ក្នុងនាម​ជា​ប្ដី​-​ប្រពន្ធ​បាន​ជាង ១០ ឆ្នាំ​ហើយ ខណៈ​ពួកគេ​ទាំង​ពីរបាន​រៀបការ​នឹង​គ្នា​កាលពី​ថ្ងៃទី ១៣ ឧសភា ២០០៦ កន្លងទៅ ដោយ​បច្ចុប្បន្ន​គូ​ស្វាមី​-​ភរិយា​មួយគូ​នេះ ទទួលបាន​ចំណងដៃ​កូនប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ពីរ​នាក់ ។​

យ៉ាងណាមិញ ថ្វីដ្បិតតែ​អ្នកនាង យក់ ឋិត​រដ្ឋា និង លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ចាប់ដៃគ្នា​ចូល​រោងការ​ច្រើន​ឆ្នាំ ប៉ុន្ដែ​ទស្សនិកជន​កម្រ​បានឃើញ​រូបថត​ថ្ងៃ​មង្គលការ​របស់​ពួកគេ​ទាំងពីរ​ខ្លាំងណាស់ ទើបតែ​នៅមុននេះ តារាចម្រៀង​ស្រី​ខាងលើ​បាន​បង្ហោះ​រូបថត​ថ្ងៃ​ក្រាប​ផ្ទឹម​របស់ខ្លួន​ជាច្រើន​សន្លឹក តាមរយៈ​បណ្ដាញ​សង្គម​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​បាន​រៀបរាប់​ពាក្យសម្ដី​ប៉ុន្មាន​ឃ្លា​គួរឱ្យ​ចាប់អារម្មណ៍​ថា ​អត់​ដែល​ហ៊ាន​ថត​ឱ្យ​សម្អាងការ​គេ​ទេ​មុន​ខ្លួនឯង​រៀបការ ព្រោះ​ម៉ាក់​និយាយ​ប្រាប់ថា​កុំ​ថត​កូន​ខ្លាច​អភ័ព្វ ! ដល់​បាន​ថត ថត​ការ​ខ្លួនឯង​ម៉​ង​ទៅ

ងាក​មក​មើលរូប​សម្រស់​តារាចម្រៀង យក់ ឋិត​រដ្ឋា នៅក្នុង​ថ្ងៃ​ពិសេស​កាលពី​ជាង ១០ ឆ្នាំ​មុននេះ ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ ហើយ​លោក ឃុំ ប៉ុណ្ណា​ដែ​ត ក៏​ជា​កូនកំលោះ​មាន​រូបរាង​សង្ហា ពិតជា​ស័ក្ដិសម​នឹង​គ្នា​ខ្លាំងណាស់ ៕

Related posts

Leave a Comment