នៅចាំនាងទេ? នារីធ្លាប់ជួយសម្រាលកូន ស្រ្តីម្នាក់កណ្តាលផ្លូវ ជាបេក្ខនារីត្រៀមចូលប្រលង Miss Grand 2020នេះ

ភ្នំពេញ៖ ប្រិយមិត្តអ្នកអានច្បាស់ជានៅចាំរឿងរ៉ាវមួយ កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៩ មាននារីស្រស់ស្អាតមិនស្គាល់អត្តសញ្ញាណ បានជួយសម្រាលកូនឲ្យស្ត្រីអនាថាម្នាក់ បន្ទាប់ពីរូបនាងបានឃើញស្ត្រីអនាថានោះរួច ក៏បានឈប់ឡាន ដើម្បីចុះទៅជួយសម្រាលកូន រហូតសម្រាលបានទារិកាយ៉ាងជោគជ័យ។

យ៉ាងណាមិញ បន្ទាប់ពីរូបនាងបានជួយសម្រាលកូន ឲ្យស្ត្រីជាជនអនាថានោះរួចមក គេមិនទាន់បានដឹងនៅឡើយទេថា នាងជានរណា ហើយមកមកពីណានោះទេ។ តែថ្មីៗនេះផេក​ Team Cambodia បានបង្ហាញថា នារីរូបស្អាតដែលជួយសម្រាលកូនឲ្យស្រ្តីអនាថារូបនោះគឺជា បេក្ខនារី ដែលកំពុងត្រៀមចូលរួមប្រលង Miss Grand Cambodia ឆ្នាំ ២០២០នេះ។

ជាក់ស្ដែង បេក្ខនារីរូបនេះ មានឈ្មោះថា លឹម សុធារី ( ហៅយ៉ាកា ) ដែលនាងមានអាយុ ២៥ ឆ្នាំ និង កម្ពស់ ១.៧១ សង់ទីម៉ែត្រ។ បើមើលទៅតាមរូបភាពនាងពិតជាមានរូបសម្រស់ស្រស់សោភា ទាំងមុខមាត់ និង ​រូបរាងស្អាតគួរឲ្យទាក់ទាញខ្លាំង ហើយនាងក៏មានសមត្ថភាពផ្នែកសិល្បៈទៀតផង។

បន្ទាប់ពីនាងបានជួយ សម្រាលកូនឲ្យ ស្ត្រីម្នាក់នោះរួចមក មានមហាជនជាច្រើនបានកោតសរសើរពីទឹកចិត្តដ៏ប្រពៃរបស់នាង ចេះជួយទុកធុរៈអ្នកដទៃពេលត្រូវការជំនួយ៕ប្រភព៖ Team Cambodia
សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment