ពិតទេដែលថា ក្រោយសម្រាលកូន ពេជ្រ សូលីកា អាចបញ្ចប់ជីវិតសិល្បៈចេញទៅរស់នៅអូស្រា្តលី?

នៅសល់ប្រមាណជាជាងពីរខែទៀតប៉ុណ្ណោះ ពេជ្រ សូលីកា និងសម្រាលកូនប្រុសរបស់នាងដែលជាដំណក់ឈាមជាមួយគូដណ្តឹង។ ក្នុងនោះក៏មានការលើកឡើងថា ក្រោយសម្រាលកូនរួច ពេជ្រ សូលីកា អាចនឹងបញ្ចប់ជីវិតសិល្បៈ។

គេចាំបានថាក្រោយពីភ្ជាប់ពាក្យរួច ពេជ្រ សូលីកា ហាក់មិនសូវលេចមុខនៅក្នុងការងារសិល្បៈឡើយស្របពេលនាងពរពោះថែមទៀតនោះ តារាចម្រៀងរូបស្រស់ម្នាក់នេះ កាន់តែឃ្លាតឆ្ងាយពីអាជីពមួយនេះ ។ តែយ៉ាងណានាងក៏មានបទចម្រៀងក៏ដូចជារឿងភាគជាលើកដំបូង នៅស្ថានីយទូរទស្សន៍ហង្សមាស ដោយក្នុងនោះនាងសម្តែងជាតួឯកជាមួយតារាចម្រៀង នីកូ មិនទាន់ចាក់បញ្ចាំងនៅឡើយដែរ

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ មានការលើកឡើងថាក្រោយសម្រាលកូនរួច ពេជ្រ សូលីកា អាចនឹងបោះបង់ការងារសិល្បៈ ហើយចេញទៅរស់នៅអូស្ត្រាលីជាមួយអនាគត ស្វាមីលោក ហាន ឃីម ប៉ុន្ដែទោះបីលេចឮពាក្យចចាមអារ៉ាមបែបនេះក្ដី ក៏មិនទាន់ដឹងច្បាស់ថា តើស្រីស្រស់ ពេជ្រ សូលីកា នឹងចាកចេញទៅរស់នៅទីនោះពិតមែន ឬយ៉ាងណាដែរ បន្ទាប់ពីនាងសម្រាលកូនរួច ។

បើតាមគម្រោង ពេជ្រ សូលីកា នឹងត្រូវសម្រាលកូន នៅក្នុងខែកក្កដាខាងមុខនេះ។ ពេលនេះ ដែរនាងក៏បានរៀបចំរួចរាល់សម្រាប់សម្ភាររបស់កូនរបស់នាងហើយដែរ ។ យ៉ាងណា ទាំងនាង និងស្វាមី គឺកំពុងទន្ទឹងចង់ឃើញមុខកូនប្រុសណាស់ ។

គួរឱ្យដឹងថា ស្របពេលវីរុសកូវីដ១៩រាតត្បាត ពេជ្រ សូលីកា តែងចែករំលែកពីវិធីធ្វើម្ហូបផ្សេងៗ ដែលធ្វើឱ្យអ្នកគាំទ្រសរសើរថាស្អាត ហើយពូកែ និងប៉ិនប្រសព្វជំនាញមេផ្ទះទៀត ៕

Related posts

Leave a Comment