សម្រស់អាយដល អោក សុម៉ាវត្តី ពេលនេះ ក៏នៅតែខ្ញង់គ្មានប្រែ

ភ្នំពេញ៖ អ្នកណាមិនស្គាល់ ក្រុមត្រកូលអោក ហើយក្នុងចំណោមបងប្អូន របស់ពួកគេ គឺអ្នកនាង អោក សុម៉ាវត្តី មានភាពល្បីល្បាញ រៀងខ្លាំងជាងគេបន្តិច​ ដោយសារតែ រូបនាង មានរូបសម្រស់ស្រស់ស្អាត កែវភ្នែកស្រទន់ មានមន្តស្នេហ៍ជាងគេ

យ៉ាងណាមិញ នាពេលបច្ចុប្បន្ន តារាស្រីរូបនេះ ក៏នៅតែបំពេរអារម្មណ៍ហ្វេនដដែល ដោយតែងឃើញមុខអ្នកនាង តាមបណ្តាកម្មវិធីនានា ជាមួយនឹង សម្លេងដ៏ក្រអួនក្រអៅ ពីរោះខ្លាំងរបស់អ្នកនាង ដែលធ្វើឲ្យគ្រប់គ្នា តែងតែចង់ស្តាប់សម្លេង មិនជិនណាយ

បើងាកមើលសម្រស់របស់ អោក សុម៉ាវត្តី ក៏មិនណយនោះដែរ នៅតែខ្ញង់ដដែល គ្មានប្រែប្រួលទៅណានោះទេ បើទោះបីជា ពេលនេះ អ្នកនាង មានកូនធំៗ ជិតស្មើខ្លួនក៏ដោយ ក៏អ្នកនាង នៅតែ អាចរក្សាសម្ផស្ស បានយ៉ាងល្អ ហើយជាពិសេស នាពេលនេះ សុម៉ាវត្តី ក៏មានអាយុច្រើនមិនតិចដែរ តែអាយុ មិនអាចធ្វើឲ្យសម្រស់នាង ចុះអន់ថយទៅតាមបានដែរ

Related posts

Leave a Comment