ដើមរាំងធំអាយុកាលរាប់រយឆ្នាំត ម្លៃខ្ទ ង់ម៉ឺ នដុ ល្លារ ត្រូវឈ្មួ ញ

(ខេត្តកំពង់ឆ្នាំង) ៖ ដើមរាំង១ដើមយ៉ាងធំ និងមានមែកសាខា ក្នុងចំណោមដើមរាំងជាច្រើនដើម ត្រូវបានក្រុមជនខិលខូចលួចកាត់ និងគាស់មានបំណងដឹកចេញ ប៉ុន្តែត្រូវបែកការទើបរថយន្ត ដែលត្រូវមកដឹកដើមរាំងខាងលើ បានបើក រត់គេចបាត់សល់តែដើមរាំង ដែលបានគាស់ចេញពីដីក្នុងដីទុកជាស្រេច នៅកន្លែងកើតហេតុ។ ហេតុការនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ប៉ុន្តែនៅ ព្រឹកថ្ងៃទី២០ ខែមេសា ទើបមានការភ្ញាក់ផ្អើលដោយមានប្រជាពលរដ្ឋចេញទៅ ប្រកបរបរនេសាទប្រទះឃើញ នៅចំណុចកោះអាចម៍ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌។

តាមប្រភពពីប្រជាពលរដ្ឋនៅភូមិកោះតាម៉ូវ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុមានក្រុមជនខិលខូចមួយក្រុមបាន លួចចូលទៅដល់ចំណុចកោះ អាចម៍ ជាតំបន់ព្រៃលិចទឹក ដែលមានដើមរាំងរាប់សិបដើម ហើយបានធ្វើសកម្មភាព លួចគាស់ និងកាត់ដើមរាំងយ៉ាងធំមួយ ដើមដើម្បីដឹកចេញលុះនៅម៉ោងជាង៩យប់ ក៏មានរថយន្តស្ទូចមួយគ្រឿងបាន ចូលទៅក្នុងភូមិកោះតាម៉ូវ ដើម្បីទៅដឹកដើមរាំងខាងលើតែត្រូវបែកការ ដោយសារតែ ដឹងដល់មន្ត្រីជំនាញ បានចាត់ កម្លាំងទៅស្ទាក់ចាប់ទាំងយប់ ប៉ុន្តែមិនបានសម្រេច គឺជនខិលខូច បានលួចរត់គេចជាមួយ និងរថយន្តបាត់ទៅ

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ លោកបាន ដាក់កម្លាំងចេញស្ទាក់ចាប់ទាំងយប់ ប៉ុន្តែដោយសារ ភូមិសាស្ត្រ ឆ្ងាយ ពេកជាប់ព្រំប្រទល់ឃុំឆ្នុកទ្រូទម្រាំសមត្ថកិច្ច ទៅដល់ជនល្មើសបានរត់គេចខ្លួនអស់ទៅ ។ លោក លី ឡា បានរំឭកដែរថា កាលពីឆ្នាំកន្លងទៅ នៅចំណុចកោះអាចម៍នេះ ក៏មានការលួចចូលកាប់គាស់យកដើម រាំងដូចគ្នានេះដែរ តែត្រូវបែកការ ក្រុមជនល្មើសបានគេចខ្លួនអស់សល់តែដើមរាំង ដែលគាស់រួចមួយដើម ប៉ុន្តែមកដល់ពេលនេះ ដើមរាំងនោះបានងាប់ទៅហើយ គួរសោកស្ដាយណាស់ ។

កចេញ មិនសម្រេចនេះដែរ លោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចំពោះដើមរាំងមួយដើមខាងលើនេះ លោកមិនទុក ឲ្យងាប់ដូចឆ្នាំមុននោះទេ លោកនិងសុំអាជ្ញាធរខេត្ត ដឹកយកដើមរាំងនោះមកដាំលំអក្នុងសួនច្បារក្នុងក្រុងកំពង់ឆ្នាំង តែមិនទាន់ច្បាស់ថា សួនណាទេ អាចដាក់ក្នុងសូនវិមានឯករាជ្យ ឬដាក់ក្នុងសួនសម្តេចៅហ្វាវាំងគង់សំអុល

ជុំវិញការកាប់គាស់ដើមរាំងក្នុងព្រៃលិចទឹកនេះដែរ មានមតិមួយចំនួនលើកឡើងថា បច្ចុប្បន្នខ្មែរយើងមិនមានឲ្យដើម រាំងប៉ុន្មាននោះទេ សម្រាប់ប្រទេសជិតខាងគេត្រូវការ និងឲ្យតម្លៃដើមរាំងខ្លាំងណាស់ ក្នុងមួយដើមអាចតម្លៃពីរាប់ពាន់ ដុល្លារដល់ម៉ឺនដុល្លារ ឯណោះ ប៉ុន្តែសម្រាប់កម្ពុជាវិញ ប្រជាពលរដ្ឋមិនបានយល់ដឹង មានតែការកាប់បំផ្លាញព្រៃលិច ទឹកជាពិសេស ដើមរាំងធំដូចនេះតែម្ដង

Related posts

Leave a Comment