ភ្នំពេញ៖ ប្រិយមិត្តស្គាល់ហើយឧកញ៉ា ឌួង ឆាយ ដោយឡែកមុននេះបន្ដិច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ រួមនឹងភរិយា បានឧបត្ថម្ភថវិកា ចំនួន ៤០,០០០,០០០រៀល (សែសិបលានរៀល) ជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់
ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កក្ដីព្រួយបារម្ភ និងជីវិតរបស់ប្រជាជនកម្ពុជា។ ជាពិសេសរូបលោកក៏បានលើកឡើងនៅលើបណ្តាញសង្គមហ៊្វេសបុកយ៉ាងដូច្នេះថា”សូមជូនពរពូមីងបងប្អូនទាំងអស់គ្នា សូមអោយ
គេចផុតពីមេរោគកូវីត១៩ ដ៏កាចសាហាវ និងសូមអោយមានសុខភាពល្អ សំណាងល្អគ្រប់ពេលវេលា។ រួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីត១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។ ឌួង ឆាយ”៕
តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖