សុខចិត្តរៀបការអាយុច្រើន តែជីវិតគូបានយូរអង្វែង ប្រសើរជាងរៀបការវ័យនៅក្មេង តែមិនបានប៉ុន្មានផងក៏លែងគ្នា

ជីវិតតគូ ឬចំណងអាពាហ៍ពិពាហ៍ វាពិតជាសំខាន់ និងមានតម្លៃណាស់ សម្រាប់មនុស្សយើងម្នាក់ៗ មិនថាស្រី ឬប្រុសនោះឡើយ។ ដូច្នេះហើយ មនុស្សយើង ត្រូវតែចេះសម្រេចចិត្តឱ្យបានច្បាស់ គិតឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្ត ដឹកដៃនរណាម្នាក់ចូលរោងការ សាងគ្រួសារមួយជាមួយគ្នា

ការរៀបការនៅវ័យចំណាស់ ឬអាយុច្រើនពេក នាំឱ្យញាតិមិត្តជិតខាង គេចាំមើលបំណាំ និងចាំសើចចំអក ថាយើងនេះមិនមានអ្នកណាជ្រើសរើស ប៉ុន្តែការដែលយើងរៀបការនៅអាយុច្រើន វាក៏ល្អជាង ការដែលយើងរៀបការនៅវ័យក្មេង ព្រោះយើងអាចយល់ដឹងពីសង្គម និងមនុស្សបានច្បាស់ ជាពិសេសគឺ អាចមើលចិត្តថ្លើមដៃគូបានយូរ ការសម្រេចចិត្តរៀបការឆាប់រហ័សពេក វាមានហានិភ័យក្នុងការបែកបាក់ និងលែងលះគ្នាណាស់

ដូចពាក្យគេថា «សុខចិត្តរៀបការវ័យច្រើនបន្តិច តែជីវិតគូបានយូរអង្វែង ល្អជាងរៀបការទាំងវ័យនៅក្មេង តែឆាប់លែងលះ» ពិតណាស់ ភាគច្រើននៃការសាងជីវិតគូវ័យក្មេងពេកនៅសម័យនេះ គឺពិបាកនឹងរឹតចំណងឱ្យបានយូរអង្វែងជាមួយគ្នា ព្រោះក្មេងងាយនឹងឆេវឆាវ ចិត្តក្ដៅ មិនសូវចេះទ្រាំទ្រអត់ធ្មត់ជាមួយដៃគូនោះឡើយ មិនដូចកាលសម័យឪពុកម្ដាយយើងនៅក្មេង រៀបការអាយុតិច អ្នកខ្លះមិនទាំងស្គាល់គ្នាផង តែអាចរស់នៅជាមួយគ្នាបានដល់ពេលនេះ។ ប៉ុន្តែសម្រាប់យើងជាក្មេងៗក្នុងសម័យបច្ចុប្បន្ន គឺមានសភាពផ្លាស់ប្ដូរមិនដូចមុនទេ ក្មេងៗសម័យថ្មី ងាយឆាប់ប៉ះទង្គិច និងជះកំហឹងដាក់គ្នាណាស់ និយាយឱ្យអស់គឺ ខ្លាំងៗរៀងខ្លួន

Related posts

Leave a Comment