អ្នកគាំទ្រស្រឡាំងកាំង ពេលឃើញ Rain លេង Tik Tok

ក្រោយពីរៀបការ ជាមួយតារាសម្តែង Kim Tae Hee តាំងពីឆ្នាំ២០១៧ និងមានកូន ២ រួចមក តារាចម្រៀង និងសម្តែងរបស់ប្រទេសកូរ៉េ Rain និងភរិយា ដែលគេបានដឹងថាអ្នកទាំងពីគឺជាជាតារាដែលល្បីល្បាញ ប៉ុន្តែហាក់មិនសូវជាបង្ហាញពីការរស់នៅ និងជីវិតឯកជនរបស់ពួកគេនៅលើបណ្តាញ

សង្គមច្រើននោះទេ។នៅក្នុងវីដេអូដំបូងនេះដែរ លោកប៉ារបស់កូនដ៏ស្រស់ស្អាតទាំង២ និងស្វាមីរបស់អ្នកនាង Kim Tea Hee លោក Rain បានធ្វើឲ្យអ្នកគាំទ្រ កាន់តែសរសើរពីសមត្ថភាពរបស់លោកកាន់តែខ្លាំងបន្ថែមទៀត នូវការបញ្ចេញក្បាច់រាំដ៏រស់រវើកក្នុង Tik Tok នេះ។គួររម្លឹកដែរថា Rain ឬឈ្មោះពេញរបស់លោក Jung Ji Hoon គឺចាប់ផ្តើមបង្ហាញខ្លួនជាតារាចម្រៀងទោល ពីឆ្នាំ២០០២ ជាមួយនឹង Album ទី៣ «It’s Raining» ដែល

ទទួលបានចំណាត់ថ្នាក់ខ្ពស់លើតារាងតន្ត្រីទូទាំងអាស៊ី។ ហើយ Rain បានទទួលការចាប់អារម្មណ៌ពីអន្តរជាតិ និងបានធ្វើដំណើរកម្សាន្ត និងសម្តែងជាច្រើននៅជុំវិញពិភពលោក។ មកដល់ពេលនេះ លោកបានចេញ Album ចម្រៀងសរុបចំនួន ៧ album និងមានបទចំរៀងចំនួន ២៨ បទ។មកដល់ឆ្នាំ

២០០៣ លោកក៏ចាប់ផ្តើមចូលរួមសម្តែង ហើយខ្សែភាពយន្តដែលទទួលបានចាប់អារម្មណ៌នោះគឺរឿង «Full House» ជាតួ លី យ៉ុងជេ។ បន្ទាប់មកលោកក៏បានចូលរួមសម្តែងក្នុង Hollywood នៅឆ្នាំ២០០៨។ រហូតមកដល់ឆ្នាំ ២០១៧ លោកបានរៀបការជាមួយនឹងតារាសម្តែង Kim Tea Hee និង បច្ចុប្បន្នមានកូនពីរនាក់ ៕

តែកាលពីពេលលថ្មីៗនេះ Rain (Jung Ji Hoon) បានធ្វើឲ្យអ្នកគាំទ្រ មានភាពស្រឡាំងកាំងសារជាថ្មីម្តងទៀតហើយ បន្ទាប់ពីឃើញលោក មានវត្តមាននៅក្នុងការលេង Tik Tok។ ដោយគណនី Tik Tok របស់លោកទើបតែបានបង្កើតកាលពីថ្ងៃទី២១ ខែមេសា ម្សិលមិញនេះប៉ុណ្ណោះ ប៉ុន្តែមានអ្នក followers 60.3K និង like វីដេអូដល់ទៅ 85.8K ទៅហើយ។

Related posts

Leave a Comment