រៀងរាល់ថ្ងៃសីលតារាចម្រៀង ណុប បាយ៉ារិទ្ធ ទទួលទានអាហារបែបនេះ ១ ថ្ងៃដល់ទៅ ៣ ពេល

មានការចាប់អារម្មណ៍ក្រោយពីបានឃើញតារាចម្រៀងសាច់សខ្ចីលោក ណុប បាយ៉ារិទ្ធ បានបង្ហាញពីអាហាររបស់លោកដែលតែងតែទទួលទានជារៀងរាល់ថ្ងៃសីល។ មានការគាំទ្រនិងលើកឡើង ថាទទួលទានបែបនេះក៏ជារឿងល្អសម្រាប់សុខភាពផងដែរ ។ថ្មីៗនេះគេបានឃើញតារាចម្រៀង ណុប បាយ៉ារិទ្ធ

បានបង្ហាញមុខម្ហូបដែលលោកទទួលទាន ជារៀងរាល់ថ្ងៃសីល ថាដែលសុទ្ធតែជាបន្លែទាំងអស់ ។ លោកបានលើក ឡើងថា ទោះបីជាមានវ័យប្រមាណជា ៤០ ឆ្នាំទៅហើយ តែលោក ណុប បាយ៉ារិទ្ធ នៅតែមានមុខមាត់ ស្រស់សង្ហាជាពិសេសស្ទីលនៃការលេងខ្លួនរបស់លោកតារាវ័យក្មេងល្មមកុំចង់មកហក់ ។

កាន់តែទាក់ទាញមួយកម្រិតទៀតនៅពេលលោកបង្ហាញសាច់ដុំទាំងកង់ៗដែលមើលទៅពិតជាសង្ហាមិនធម្មតាឡើយ ។ស្របពេលតារាវ័យក្មេងមួយចំនួនបានរៀបការនិងមានកូនជាបន្តបន្ទាប់ក៏ពិតមែនតែ ណុប បាយ៉ារិទ្ធ ហាក់មិនទាន់ខ្វល់ខ្វាយរឿងនេះឡើយ ។ គេមិនដែលឃើញលោកបង្ហាញមុខមាត់នារី ជាម្ចាស់ស្នេហ៍នោះទេចាប់តាំងពីចូលប្រឡូកសិល្បៈជាច្រើនឆ្នាំកន្លងមក៕

Related posts

Leave a Comment