ស្ងាត់ការងារសិល្បៈបន្ដិច ហេង កែវនីតា ងាកមកប្រមូលលុយមុខរបរមួយនេះពេញទំហឹង

ស្របពេលការងារសិល្បៈស្ងប់ស្ងាត់ដោយសារវីរុសកូវីដ១៩មិនទាន់ស្ងប់នោះធ្វើឱ្យស្រីស្អាត ហេង កែវនីតា មានពេលវេលាច្រើន ប៉ុន្តែយ៉ាងណាស្រីស្អាតរូបនេះ ងាកមកប្រមូលលុយលើអនឡាញ តាមរយៈការលក់សម្លៀកបំពាក់គេងវិញម្តង ។ក្រៅពីលក់ផលិតផលរក្សាសម្រស់តាមអនឡាញកន្លងមកថ្មីៗនេះស្រីស្អាត

ហេង កែវនីតា បានបន្ថែមការ លក់សម្លៀកបំពាក់គេងរបស់ស្រ្តីមួយទៀតដែលគេចាប់អារម្មណ៍ឃើញថាមានការគាំទ្រ ពីសំណាក់អតិថិជនគួរសម ។ ក្នុងនោះ ក៏មានការសរសើរថាពិតជាមិនធម្មតាមែនគ្រាន់តែការងារសិល្បៈស្ងាត់ ហេង កែវនីតា ងាកមកចាប់យកមុខរបរដែលកំពុងពេញនិយមនាសម័យ

បច្ចុប្បន្ននេះធ្វើព្រងើយ ។ហេង កែវនីតា ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានឈ្មោះបោះសម្លេងនៅក្នុងទូរទស្សន៍បាយ័ន្ដ និង បង្ហាញមុខនៅក្នុងកម្មវិធីជាច្រើន ។ អ្វីដែលកត់សម្គាល់កាន់តែមានប្រជាប្រិយភាពសម្រស់របស់ ហេង កែវនីតា ក៏កាន់តែស្រស់ស្អាតជាពិសេសរូបរាងតូចស្រឡូន និងទម្រង់ដែលទាក់ទាញខុសប្លែកកាលពីមុនឃើញហើយគួរឱ្យស្រឡាញ់តែម្តង ។រហូតមកដល់ពេលនេះ ហេង កែវនីតា មិនទាន់មានភាពក្លាហានក្នុងការបញ្ចេញមុខគូស្នេហ៍នោះទេ បើទោះបីកន្លងមកមានលេចឮថានាង និង លោក យឹម ណារ៉ា ជាគូស្នេហ៍នឹងគ្នាក៏ដោយ ៕

Related posts

Leave a Comment