ក្តីសុខ! លោក ប៉ែន ចំរុង ឆ្លៀតពេលនាំភរិយា លំហែកាយ ស្ទូចត្រី បែបស្រុកស្រែ យ៉ាងសាមញ្ញ, មើលទៅមុខម្ហូប ស្រក់ទឹកមាត់បាត់

តារាសម្តែង និងជាពិធីករ ដ៏ល្បីមួយរូប លោក ប៉ែន ចំរុង​ ពិតជាមានអ្នកគាំទ្រ ស្គាល់ច្បាស់ជាក់ជាមិនខាន តាមរយៈការសម្តែង និងថ្វីមាត់របស់លោកកាលពីពេលកន្លងទៅ ហើយលោកក៏ទទួលបានការពេញចិត្តខ្លាំងដដែលមកទល់ពេលនេះ។ ក្រៅពីអាជីពនេះ តារារូបនេះ តែងលេចមុខញឹកញាប់ខ្លាំងណាស់ ក្នុងកិច្ចការសប្បុរធម៌ ជួយសង្គម មិនដែលដាច់ឡើយ។

បើទោះលោកមានការវល់ខ្លាំងក៏ដោយ ក៏លោកមិនដែលភ្លេចឡើយ ក្នុងការផ្តល់នូវភាពកក់ក្តៅជូនភរិយាជាទីស្រឡាញ់របស់លោក ។ ជាក់ស្តែង នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ នេះ គេបានឃើញលោក នាំភរិយា លំហែកាយ បែបធម្មជាតិ សាមញ្ញៗ ស្ទួចត្រី នៅសៀមរាបកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកបានបង្ហាញមុខម្ហូបជាច្រើនមុខ គួរឲ្យចង់ញុំា ដែលមានដូចជាត្រីអាំង អង្ទង់អាំង ក្រសាំងបុក ឆាអង្ទង់ ធ្វើឲ្យគេឃើញហើយ ចង់ស្រក់ទឹកមាត់គ្រប់ៗគ្នា។ លោក ប៉ែន ចំរុង ក៏បានភ្ជាប់សារខ្លីមួយថា៖ “សុំពេលដកឃ្លាបន្តិចដើម្បីមនុស្សជាទីស្រលាញ់ (ហាមច្រណែនណា)”

Related posts

Leave a Comment