ក្រោយឃើញ សួនចម្ការ របស់សុគន្ធ កញ្ញា បានដឹងថាធំ គួរឲ្យចង់រស់នៅ (មានវីដេអូ)

ភ្នំពេញ៖​ ប៉ុន្មានម៉ោងមុន កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញ បានបង្ហោះវីដេអូ ក្នុងគណនីផ្ទាល់ខ្លួន ដែលបង្ហាញអ្នកគាំទ្រ ពីផ្ទះចម្ការបស់ខ្លួន ជាមួយក្រុមគ្រួសារ ជាពិសេសនោះ កូនប្រុសដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ឆាលី

វីដេអូនេះ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ដោយសារតែវាបានបង្ហាញថា ការរស់នៅរបស់អ្នកនាងនិងស្វាមីព្រមទាំងបុត្ររបស់ពួកគេ គឺពិតជាមានភាពសាមញ្ញ និងពោរពេញដោយសុភមង្គលមែនទែន

ជាពិសេស ក៏មានដំណាំជាច្រើន មានបន្លែ និងផ្លែឈើបានដាំ ក្នុងបរិវេណក្នុងផ្ទះ មានទីធ្លាធំទូលាយ នេះបានបញ្ជាក់ឃើញថា​ កំពូលតារាចម្រៀងស្រីមួយរូបនេះ ពិតជាស្រលាញ់ធម្មជាតិ អ្វីដែលពិសេសនោះ ផ្ទះចម្ការរបស់អ្នកនាង ក៏មានចិញ្ចឹមសត្វផងដែរ

Related posts

Leave a Comment