សង្វេគណាស់ ៖ ប្រពន្ធឈឺធ្ងន់គ្មាន​ប្រាក់​ព្យា​បាល ប្ដីដាច់ចិត្តដើរសុំញាតិជិតខាង (មាន​វី​ដេអូ)

បន្ទាយមានជ័យ៖ រស់ក្នុងខ្ទមបាក់បែកដំបូលប្រក់ស័ង្កសី ប្ដីប្រពន្ធមួយគូ រស់នៅ​ក្នុង​សហ​គមន៍បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងជួបការខ្វះ​ខាតយ៉ាងខ្លាំង សូម្បីតែអង្ករច្រកឆ្នាំងគ្មាន ថែមរងគ្រោះប្រពន្ធឈឺធ្ងន់រក​ប្រាក់ព្យា​បាល​មិនបាន ដល់ថ្នាក់បុរសជាប្ដីដាច់ចិត្តលាក់កេរិ៍ខ្មាសលើក​ដៃសុំការសន្ដោស​ពីញាតិ​ជិត​ខាង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ អ៉ី សុខស្រៀង បានបង្ហោះរូបភាព​គួរស្រ​ណោះ ទឹក​ភ្នែកស្រក់ប្រពន្ធភ្ជាប់សំណេរយ៉ាងដូច្នេះថា «ថ្ងៃទី ២១ ខែ៤មេសា ឆ្នាំ ២០​២០ ឈឺគ្មាន​ថវិកាទៅពេទ្យព្យាបាលដើរសុំលុយអ្នកជិតខាងដាក់សេរ៉ូមឲ្យប្រពន្ធ សុំឲ្យសប្បុរសជន 092754776/0968447487 សង្វេគណាស់ លោកពូ កែវ ចម្រើន ប្រពន្ធឈឺធ្ងន់ធ្ងរ អត់​មាន​​ថវិកាជូនប្រពន្ធទៅមន្ទីរពេទ្យព្យាបាល ដើរសុំថវិកាពីបងប្អូនជិតខាង ដាក់សេរ៉ូម​ឲ្យប្រព្ធ ឥឡូវប្រពន្ធឈឺកាន់តែធ្ងន់អង្ករក៏គ្មានហូប ដាច់ចិត្តលើកដៃសុំពះសុំឲ្យ​សប្បុរស​ជនជួយជាថវិកាខ្លះនាំប្រពន្ធទៅព្យាបាលនៅមន្ទីរទេពេទ្យ លោកពូនិងប្រពន្ធរស់នៅ​ក្នុងសហគមន៍បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ»។

មិនតែ​ប៉ុណ្ណោះ ប្រភពដដែលបានបន្តដោយក្ដីសង្គ្រោះទៀតថា «ខ្ញុំសូមអំពាវនាវ ដល់​សប្បុ​រស​ជនដែល​រស់នៅក្នុងស្រុក និងក្រៅស្រុកទាំងអស់ មេត្តាជួយជាថវិកា​ម្នាក់បន្តិច​ជូនគាត់ ដើម្បីនាំប្រពន្ធទៅពេទ្យព្យាបាលផង»

Related posts

Leave a Comment