ផ្ទុះការសរសើរ! ពេលឃើញប៉ាចគីមមួយ ស្លៀកឈុតរៀបការមួយឈុត ស្អាតដូចព្រះនាង (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងកំពូលសម្រស់កញ្ញា ប៉ាច គីមមួយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន តែងតែសរសើរមិនដាច់ពីមាត់ជាមួយនឹងសម្រស់ ក៏ដូចជាសមត្ថភាពដ៏ល្អក្នុងការ ឈរឈ្មោះនៅក្នុងវិថីសិល្បៈមួយនេះ។

បច្ចុប្បន្ននេះក្រៅពីជាតារាចម្រៀងដ៏ឆ្នើម មានអ្នកគាំទ្រខ្លាំង នាងក៏មានហាងឆេងខ្ពស់មិនធម្មតា នៅក្នុងការចេញថតសម្អាងការជាច្រើន ទាំងនេះហើយក៏ព្រោះតែរូបសម្រស់ដ៏ល្អផូរផង់ មានមុនស្នេហ៍របស់តារាចម្រៀងសម្លេងស្រួយរូបនេះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារារូបនេះបានលេចមុខថតសម្អាងការម្តងទៀត តែអ្វីដែលគួរឲ្យសរសើរ និងជាការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រនោះគឺ នាងគ្រងនូវឈុតកូនក្រមុំនេះទៅ ឃើញថាពិតជាស្រស់ស្អាតដូចព្រះនាងយ៉ាងដូច្នោះ។

បន្ទាប់ពីបានឃើញដូច្នោះ អ្នកគាំទ្រមិនថាក្មេងចាស់ នាំគ្នាលាន់មាត់សរសើរមិនដាច់ពីមាត់ ព្រោះថាមួយឈុតនេះនាងពិតជាស្រស់ស្អាតយ៉ាងពិតប្រាកដ លើសពីនេះស្រស់ស្អាតខ្លាំងជាងឈុតដទៃដែលនាងធ្លាប់ស្លៀកកន្លងមកទៅទៀត។

Related posts

Leave a Comment