ហួសចិត្ត ឃេីញផ្ទះហេីយនិយាយមិនចេញ មិនសមណាយកផ្ទះ ទៅជួលប៉ះចំមនុស្សបែបនេះសោះ លួចរើចេញ ដោយមិនប្រាប់ម្ចាស់ផ្ទះឡើងរញ៉េរញៃ និងសុទ្ធតែសំរាមពេញផ្ទះ

ខណៈដែល ផ្ទះនៅតំបន់មួយចំនួន កំពុងតែមានហាងឆេងជាខ្លាំងនោះ ម្ចាស់ផ្ទះអាចដាក់ផ្ទះលក់ក្នុងតម្លៃដ៏ថ្លៃ ឬក៏អាចជួយផ្ទះនេះ ទៅកាន់អ្នកដទៃ ដើម្បីទទួលបានប្រាក់ ចំណូលមួយប្រចាំខែ សម្រាប់ផ្គត់ផ្គងគ្រួសារថែមទៀតផង ប៉ុន្ដែការទទួលយកប្រាក់ពីអ្នកទាំងនោះ ក៏មិនមែនជាការងាយស្រួលនោះដែរ។

អ្វីដែល មិនងាយស្រួលនោះ គឺក្រោយពីជួលផ្ទះអោយពួកគេរួចហេីយនោះ ប្រាកដជាមានការស្តាយក្រោយជាក់ជាមិនខាន ខណៈដែលមនុស្សមួយចំនួន មានការរស់នៅបែបស្មោគគ្រោក គ្មានអនាម័យមិនចេះរៀបចំ បេីនិយាយអោយចំវិញនោះ គឺមិនខ្វល់តែម្តង ដោយគិតថា មិនមែនជាផ្ទះខ្លួននោះ

ជាក់ស្ដែង ដូចទិដ្ឋភាពនៅក្នុងរូបនេះ គឺលែងនិយាយចេញតែម្តង គឺសំបូរទៅដោយសំរាមជាច្រេីន ដីធូលី គ្រប់ទីកន្លែង ហាក់បីជា ផ្ទះ ដែលគេបានបោះបង់ចោលយ៉ាងចឹង ទាំងដែលសាច់ថ្នាំផ្ទះ ឥដ្ឋ ការ៉ូ គឺមានសភាពថ្មី ដែលទេីបតែត្រូវបានសាងសង់រួចនោះទេ តែត្រូវបានគេបំផ្លាញឥតមានស្ដាយស្រណោះបន្ដិចសោះឡើយ ពិតជាគួរឲ្យ អាណិតដល់ម្ចាស់ផ្ទះណាស់

ជាមួយគ្នានេះដែរ នារីម្នាក់ដែលមានគណនី ហ្វេសប៊ុក ឈ្មោះ Ah Neang ត្រូវជាម្ចាស់ផ្ទះខាងលើ ក៏បានធ្វើការលេីកឡេីងឲ្យដឹងថា៖”សុំរំខានបងប្អូនទាំងអស់ជួយ​ស៊ែរអោយបងស្រីគាត់បានឃេីញផង ព្រោះខ្ញុំទាក់ទងគាត់មិនបានសោះ​។ ដោយសារបងស្រីខាងលេី និងគ្រួសារគាត់បានជួលផ្ទះខ្ញុំនៅរួចលួចរេីចេញដោយមិនប្រាប់ម្ចាស់ផ្ទះ​ មិនបានប្រគល់សោរផ្ទះ​ និងមិនបានជួសជុសផ្ទះអោយខ្ញុំវិញទេ

ដូចបងប្អូនបានឃេីញសភាពផ្ទះដែលខ្ញុំបានផុសនេះ​ ឃេីញផ្ទះហេីយនិយាយមិនចេញមិនដឹងថាមនុស្សនៅ ឬអ្នកណានៅអោយប្រាកដទេលោក បេីយាយពីលេខទូរស័ព្ទនិយាយពីថាខលមិនដែលលេីកទេ ទាំងប្តីទាំងប្រពន្ធ​ ហេីយសំខាន់មួយទៀតភ្លេីងក៏បេីកមិនឆេះដែរ​ សង្ស័យ​តែអត់បង់អោយគេទៀត​ ហុឺយមិនសមណាយកផ្ទះមិនទាន់បាននៅខ្លួនអែងទៅជួលប៉ះចំមនុស្សបែបនេះសោះ ចឹងបេីសិនបងស្រីបានឃេីញ មេត្តាជួយទាក់ទងមកខ្ញុំវិញផងកុំអោយខ្ញុំធ្វេីលេីសពីនេះ​ អស់ស្រួលត្រឹមខ្ញុំហេីយបង​ សុំទោសផងខ្ញុំអស់ជម្រេីសហើយ ព្រោះមិនដឹងទាក់ទងយ៉ាងមិច​ អរគុណគាត់នៅនេះសាហាវហ្មងមិនដែលជួបទេលោក

Related posts

Leave a Comment