មិនធម្មតាមែន!! កូនស្រីពេញវ័យភ្លាម ម៉ាក់ៗទិញរថយន្តទំនើបមួយគ្រឿងអោយ កញ្ញា អាង សុជាតា ភ្លាមរហូតកញ្ញារំភើបលាន់មាត់ថា….

បច្ចុប្បន្ននេះ តារាសម្ដែងស្រីម្នាក់វ័យក្មេងគឺកញ្ញា អាង សុជាតា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន មិនតែប៉ុណ្ណោះ នាងជាតារាស្រីវ័យក្មេងដែលមានសមត្ថភាព និងទេពកោសល្យនៃការសម្ដែងបានល្អយ៉ាងគួរឲ្យសរសើរ។ ម្យ៉ាងវិញទៀត បើទោះបីនៅខាងក្រៅទឹកមុខក្មេងស្រីរូបនេះ មានកែវភ្នែកកាចបន្តិច តែនាងនៅតែអាចសម្ដែងជាតួអង្គស្លូត កម្សត់ និងបញ្ចូលមនោសញ្ចេតនាបាន ហើយសមទៅតាមតួអង្គនីមួយៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីសមត្ថភាព គេតែងតែចាប់អារម្មណ៍ឃើញថា មុខមាត់ អាង សុជាតា ពិតជាស្រស់ស្អាត និងគួរឲ្យក្នាញ់តែម្ដង។ លើសពីនេះទៅទៀត ក្រោយពេញរូបពេញរាង តារារូបនេះ កាន់តែតុបតែងខ្លួនខ្ញង់ៗ ជាមួយស្ទាយ៍ប្លែកទាន់សម័យ ធ្វើឲ្យអ្នកគាំទ្រមួយចំនួន លង់នឹងសម្រស់នាងគ្រប់ពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលែកដើម្បីលើកទឹកចិត្តកូនស្រីដ៏ឆ្លាត និងមានសមត្ថភាពខ្ពស់ នៅថ្ងៃនេះម្តាយរបស់ កញ្ញា អាង សុជាតា បានជូនកាដូរដល់ពិសេសមួយដល់កូនស្រីរបស់ខ្លួន គឺរថយន្តទំនើបមួយគ្រឿងម៉ាក MG HS ធ្វើឲ្យ អាង សុជាតា រំភើបព្រោះមិននឹកស្មានដល់ ដោយកញ្ញាបានលាន់មាត់ថា: អរគុណម៉ាក់សម្រាប់គ្រប់យ៉ាងដើម្បីកូន🙏🏻❤️។ ក្នុងនោះហ្វេនៗរបស់កញ្ញា ក៏ចូលរួមត្រេកអ និងសរសើរដល់កញ្ញាផងដែរ ទាំងស្អាត ទាំងពូកែ ហើយមានម៉ាក់ៗស្រលាញ់ខ្លាំងទៀត៕

Related posts

Leave a Comment