ត្រូវដើរតួជាឪពុកផង ជាម្តាយផង! ពេលនេះ កូនប្រុសនាយក្រិន កំពុងឈឺ ស្របពេលជីវភាពខ្វះខាតខ្លាំង

ភ្នំពេញ៖​ នាយ ក្រិន គឺជាតារាកំប្លែងមួយរូបប្រចាំស្រុកខ្មែរ ដែលគាត់ជាតារាកំប្លែងមានកម្ពស់ទាប តែយ៉ាងណាក៏ពេលដែលគាត់បានសម្ដែង ក៏គាត់អាចធ្វើឲ្យពុកម៉ែ បងប្អូនបានសើចសប្បាយ នូវរាល់សកម្មភាព ដែលគាត់បានសម្ដែង

យ៉ាងណាមិញ តារាកំប្លែង នាយ ក្រិន បានចូលសិល្ប:​ជាច្រើនឆ្នាំមកហើយ ដែលអាចឲ្យគ្រប់គ្នាស្គាល់ពីគាត់តាមរយ: ការលេងកំប្លែង។ ដោយឡែក ងាកមកមើលពីជីវិតរបស់លោកវិញ តារាកំប្លែងរូបនេះ ធ្លាប់មានប្រពន្ធ២នាក់រួចមកហើយ និងមានកូនផងដែរ។ ដែលពេលបច្ចុប្បន្ននេះលោក ក៏មានហាងអាហារមួយសម្រាប់រកស៊ី បន្ទាប់ពីការងារសិល្ប: ប៉ុន្តែមិនសូវកាក់កបប៉ុន្មានទេ ហើយការងារសិល្បៈក៏លែងសូវមានដូចមុនទៀត ដែលធ្វើឲ្យលោក ពិបាកខ្លាំងណាស់

កាលពីប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសប៊ុកមួយ បាន​​បង្ហាញថា ពេលនេះកូនប្រុស នាយ ក្រិន កំពុងឈឺសម្រាកនៅក្នុងមន្ទីរពេទ្យ ដែលស្របពេលលោកខ្វះខាត មិនមានលុយគ្រប់គ្រាន់ក្នុងការចំណាយផ្សេងៗទៅឲ្យខាងមន្ទីរពេទ្យ ព្រោះថាសព្វថ្ងៃ លោកត្រូវរ៉ាបរ៉ងគ្រប់យ៉ាង ដោយសារតែ ប្រពន្ធលោកបានរត់ចោលហើយ ដូច្នេះវាជាភារកិច្ចរបស់លោក ពេញទំហឹង​

Related posts

Leave a Comment