ពេលវេលារំកិលទៅមុខ! កូនស្រីPor កាន់តែធំ មុខមាត់ដូចម្ដាយ ទេពកោសល្យកាត់តាមប៉ាៗ

ថៃ៖ ដូចដែលប្រិយមិត្ត បានដឹងស្រាប់ហើយថា លោក Por ជាតារាប្រុសថៃ បានទទួលមរណភាពព ចោលប្រពន្ធ និង កូនស្រី សល់តែពីរនាក់ប៉ុណ្ណោះ។ តែពេលនេះ ប្រពន្ធលោក ក៏បានមើលថែ កូនស្រីជំនួសលោក បានយ៉ាងល្អ ហើយកូនស្រីលោក​ ក៏កាន់តែធំធាត់ល្អ ជាងមុនផងដែរ

យ៉ាងណាមិញ កូនស្រីលោកមានឈ្មោះថា Mali ពេលនេះ កាន់តែគួរឲ្យស្រលាញ់ ជាពិសេស នាងក៏មានដុងសិល្បៈមិនខុសពី លោកនោះទេ ប្រហែលជាមានឈាមជ័រ ជាអ្នកសិល្បៈហើយ ទើបធ្វើឲ្យនាង មានដុងសិល្បៈច្រើនបែបនេះ។ បើក្រឡេកមកមើលពី រូបសម្រស់របស់កូនស្រីលោកពិត ជាមានមុខមាត់ស្អាត ឃ្យូតទៀតផង

ជាក់ស្ដែង ពេលវេលាចេះតែរំកិលទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ ពេលនេះកូនស្រីលោក ក៏កាន់តែលូតលាស់ ធំធាត់ជាងមុន ចំណែករូបសម្រស់ ក៏កាន់តែស្រស់ស្អាតប្លែកជាងមុនខ្លាំង អ្វីដែលចាប់អារម្មណ៍ជាងគេនោះ កូនស្រីលោក កាន់តែមានមុខមាត់ដូចម្ដាយ ទាំង​ស្អាត និងពូកែ

Related posts

Leave a Comment