មួយគូរទៀតហើយ!! ចំណងស្នេហាដំបូងរបស់គូស្នេហ៍មួយគូនេះបានកើតឡើងដោយសារតែពួកគាត់ ជួបគ្នានៅក្នុង…..

ជាការពិតណាស់សេ្នហា និង ក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើយងដោយចៃដន្យនោះឡើយ គឺសុទ្ធតែជានិស្ស័យ និង ជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយនិយាយបែបជំនឿ។ ប៉ុន្តែបើជាយើងបានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និង ស្រលាញ់ហើយនោះ គួរតែចេះថែក្សាគ្នាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយទើបនិយាយថាស្តាយក្រោយ។​ដោយឡែក សូមពុកម៉ែបងប្អូនងាកមកចាប់អារម្មណ៍ គូស្នេហ៍មួយគូនេះវិញ ដោយចំណងស្នេហាដំបូងអ្នកទាំងពីរ បានកើតឡើងដោយសារតែពួកគាត់ បានជួបគ្នានៅក្នុងហ្គេម Rules រួចក៏បានទាក់ទងគ្នារហូតបង្កើតបានស្នេហា ហើយក៏បចាប់ដៃគ្នា រៀបអាពាហ៍ពិពាហ៍ ដើម្បីបង្កើតគ្រួសារដ៏តូចមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ យោងតាមរយៈការបង្ហោះភាគីកូនកំលោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Chok Panha Sak» បានប្រាប់បន្ថែមឲ្យដឹងដែរថា៖ “ដោយសារតែ game rules ទេីបធ្វេីឲពួកយេីងបានស្គាល់គ្នារហូតឲមានថ្ងៃនេះ ហេីយក៏អរគុណម៉ាក់ប៉ាទាំងសងខាងដែលធ្វេីឲកូនមានថ្ងៃនេះ 01.03.2019/18.07.2021”។​ ក្រោយឃើញទិដ្ឋភាពបែបនេះហើយ ធ្វើឲ្យមហាជនក៏ដូចជាអ្នកមិត្តភក្តិក្នុងហ្វេសប៊ុក បាននាំគ្នាចូលរួមត្រេកអរអ្នកទាំងពីរផងដែរ រហូតធ្វើឲ្យអ្នកខ្លះក៏បាននាំគ្នាចូលទៅ ខមិន បែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ស្ងាត់ៗការ, ច្រណែនណាស់, រករៀនលេងgame ដែរសិនក្រែងលោបានជួបគូរព្រេងពិត, ជូនពរឲ្យប្អូនទាំងពីស្រលាញ់គ្នាដល់ចាស់ជរាសូមឱ្យមានសុភមង្គលក្នុងក្រុមគ្រួសារ, រកលេងហ្គេមដែលសិន, ជូនពរស្រលាញ់គ្នារហូត, គេលេងgameជួបគូឯងលេងgameដែរជួបតែនាក់ជេគ្នា, ជួបស្នេហ៍ដោយសារហ្គេម, ចឹងតាស់ បានឯងខំឆាតទៅផងអីផង មិនខ្ចីលចូលលេងជាមួយសោះ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment