សាហាវម្ល៉េះ! ប្អូន​ស្រី​កីឡាករ​ប្រដាល់ អ៊ូច ធារិទ្ធិ វ័យ១៦ឆ្នាំ ត្រូវដេរ១៦ថ្នេរ ក្រោយជន​ដៃ​ដល់​ម្នាក់​មានបំណង…

ភ្នំពេញ: កាលពីអាធាត្រម៉ោង១២ឈានចូលថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ នៅចំណុចកន្លែងសម្រាកព្យាបាលជំងឺកូវីត១៩ ស្ថិតនៅពហុកីឡាដ្ឋានជាតិ អូឡាំពិក មានអ្នកជំងឺកូវីត១៩ម្នាក់ត្រូវជាប្អូនស្រីបង្កើតកីឡាករប្រដាល់ អ៊ូច ធារិទ្ធ ឈ្មោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ូច រាជនី អាយុ១៦ឆ្នាំ ត្រូវបានជនដៃម្នាក់ចាប់អារក សម្លាប់តែមិនបានសម្រេច ខណៈដែលជនដៃដល់ ធ្វើសកម្មភាពអារក ប៉ុន្តែនាងបានយកដៃរងបណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរ និងត្រូវដេរ១០ថ្នេរនៅដៃ និង៦ថ្នេរនៅក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយកើតហេតុការណ៍ដ៏តក់ស្លុតនេះមកលើប្អូនស្រីខ្លួន កីឡាករ អ៊ូច ធារិទ្ធ បានសម្តែងនូវការខូចចិត្តអាណិតអាសូរ ប្អូនស្រីយ៉ាងក្រៃលែង និងសំណូមពរដល់សមត្ថកិច្ចជួយរក យុត្តិធម៌ចាត់ការតាមផ្លូវច្បាប់ចំពោះជនដៃដល់ដែលបាន ធ្វើសកម្មភាពប៉ុនប៉ងឃាតកម្មមកលើប្អូនស្រីរបស់ខ្លួនឲ្យច្បាប់ជាអ្នកកាត់ទោសឲ្យខានតែបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំនិងចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕ចង់ដឹងថាកាន់តែច្បាស់ប៉ុណ្ណា សូមទស្សនារូបភាពដែលមាននៅផ្នែកខាងក្រោមទាំងអស់គ្នា÷

Related posts

Leave a Comment