អ្នក​អត់ទាន់ដល់គូកុំអាលភ័យ​ គូស្វាមីភរិយា​ថ្មោងថ្មី តាវ័យ75 យាយ40តិចតួច​ កាន់​ដៃគ្នាចូលរោងការ​បង្អួត​ក្មេងៗ​យ៉ាង​រំភើយ​

ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ ដោយមុននឹងឈានដល់​ការរៀបអាពាហ៍ពិពាហ៍​ យុវជន យុវតីខ្មែរ​ តែងតែ​ស្វែងយល់​ពី​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ និងមាន​គូស្នេហ៍​មួយចំនួនទៀត​បានតស៊ូនូវ​ឧបសគ្គ​ និង​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​គ្នា​ ទម្រាំមានថ្ងៃដ៏ពិសេសនេះ។

ដោយ​ឡែក​ មានការ​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ ខណៈដែល​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​​ គឺជាថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់គូស្វាមី​ថ្មី​ថ្មោង​មួយគូ​មាន​វ័យ​រាងចំណាស់ ដែល​កូន​ក្រមុំមានឈ្មោះ​ ​ងឿម​ ងុិក​ មានវ័យ​​ប្រមាណ​ជា​ជាង​ ៤០ឆ្នាំ​ ​​ចំណែក​ឯ​កូន​កំលោះ​មាន​ឈ្មោះ​ វ៉ែន​ ឃុត​ មាន​ព្រះ​ជន្ម​ ៧៥ឆ្នាំ​។

បេីយោងតាម​រយៈ​គណនី​ហ្វេសបុក​មួយ​ដែល​មាន​ឈ្មោះ​Seng Sotheara II​ ដែលបាន​បង្ហោះ​ពី​ទិដ្ឋភាព​ក្នុង​ពិធី​មង្គលការ​របស់ពួកគាត់ទាំងពីរ​ អម​ជាមួយ​ខ្លឹមសារ​លើក​ឡើង​ថា​៖«អីយ៉ាស្នំតើ តាយាយថ្មោងថ្មី តាអាយុ75 យាយ40តិចតួច សូមជូនពរអ្នកទាំងពីរមានសេចក្ដីសុខ​ និងស្រលាញ់គ្នាជារៀងរហូត សូមមិត្តៗជួយជូនពរគាត់ម្នាក់មួយផង»។

Related posts

Leave a Comment