ញាក់! រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ចំណាយពេលដល់ទៅ១០ថ្ងៃ ដើម្បីធ្វើម៉ូតសក់មួយនេះ

តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ អតីតបវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២០ កញ្ញា រ៉េត សារីតា បានធ្វើឲ្យមហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្ររូបនាង មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលអតីតបវរកញ្ញាដ៏មានប្រជាប្រិយភាពមួយរូបនេះ បានបញ្ចេញរូបថតជាច្រើនសន្លឹក បង្ហាញពីការតុបតែងម៉ូតសក់ស្អាតប្លែកបែបអប្សរា រហូតទទួលការគាំទ្រយ៉ាងព្រោងព្រាតពាញបណ្តាញហ្វេសប៊ុកតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ យោងតាមការបញ្ជាក់នៅលើសារដែលបង្ហោះលើគណនីហ្វេសប៊ុក របស់បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ កញ្ញារ៉េត សារីតា បានជម្រាបទៅកាន់មហាជនថាម៉ូតសក់មួយម៉ូតនេះមានឈ្មោះថា មកុដក្សត្រី តុបតែងឡើងដោយផ្អែកលើ ក្បាច់មកុដរបស់អប្សរាមេរា ចំណាយរយ:ពេលសរុបដល់ទៅ១០ថ្ងៃឯណេះសម្រាប់ការរៀបចំ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ជ្រាបកាន់តែច្បាស់ថាតើម៉ូតសក់របស់កញ្ញា រ៉េត សារីតា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

Related posts

Leave a Comment