ឃើញកូវីដ-១៩ ផ្ទុះក្នុងពិភពសិល្បៈមិនចេះចប់ Tonhorm ដាក់ផាំងៗទៅអ្នកសិល្បៈខ្លះ មួយឆ្ងាញ់មាត់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈប្រទេសថៃរងការវាយលុយ៉ាងគំហុកពីជំងឺកូវីដ-១៩ មក ឃើញថាមានប្រជាជនមិនតិចនោះទេ ដែលកំពុងតែរងគ្រោះដោយសារតែជំងឺដ៏កាចសាហាវមួយនេះ ។ អ្វីដែលសំខាន់សូម្បីតែពិភពសិល្បៈធ្លាប់តែសប្បាយអ៊ូអរក៏ប្រែជាស្ងាត់អស់ដែរ ដោយសារមានអ្នកសិល្បៈជាច្រើនបានចេញមុខប្រកាសថាខ្លួនមានវិជ្ជមានកូវីដ-១៩ បន្តកន្ទុយគ្នាឥតឈប់ឈរនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ដោយសារតែឃើញស្ថានភាពនៃការរាតត្បាតពីជំងឺកូវីដ-១៩ នៅក្នុងរង្វង់សិល្បៈមិនចេះចប់ពេក ទ្រាំមិនបានស្រាប់តែ Dj Tonhorm ចេញមុខបង្ហោះសារផាំងៗទៅកាន់អ្នកសិល្បៈថា «សូមផ្តាំផ្ញើដល់អ្នកសិល្បៈទាំងអស់ សូមមេត្តាជួយសហការគ្នាផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើដឹងថាបានប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយ សូមមេត្តាមិនបាច់មកចូលរួមនៅក្នុងកម្មវិធីឡើយ នៅធ្វើចត្តាឡីស័កសិនតែម្តងទៅ ដោយសារតែពាក្យថាទំនួលខុសត្រូវចំពោះសង្គម ហើយពាក្យសូមទោសដែលមិនធ្វើឱ្យអ្នកដទៃក្តៅក្រហាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាក៏គួរតែចេញពីមាត់អ្នកដែលមានទំនួលខុសត្រូវតែប៉ុណ្ណោះ មិនមែនមិនមានទំនួនខុសត្រូវខ្លួនឯងហើយអាងអីសូមទោសនោះទេ ដូចខ្ញុំពេលនេះអ៊ីចឹងស្ទើរតែរហែកច្រមុះហើយ ដោយសារតែពាក្យមួយម៉ាត់ថាទំនួលខុសត្រូវនេះហើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីឃើញតារាស្រី Tonhorm បង្ហោះបែបនេះភ្លាម មហាជនចូលទៅខមមិនសម្តែងការពេញចិត្តជាខ្លាំងចំពោះមតិរបស់តារាស្រីរូបនេះ ព្រោះប្រសិនបើមិនមានការទប់ស្កាត់នោះទេ ប្រទេសថៃ និង ប្រជាជនថៃទាំងអស់កាន់ផុងទៅៗហើយ ជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment