ពិតទេ អ្នកនាង LOVE RIYA បានបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួន ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង

ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ នៃនារីសុិចសុីសាច់សខ្ចី អ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបអ្នកនាងគឺជាអ្នកលក់ផលិតផល អនឡាញ ឡេ ម្ស៉ៅ ដ៏មានឈ្មោះល្បីល្បាញ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ចំពោះរឿងរ៉ាវជីវិតឯកជនរបស់ អ្នកនាង Love Riya រួមជាមួយស្វាមីរបស់អ្នកនាង បន្ទាប់ពីអ្នកទាំងពីរទើបតែទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាតម្នាក់ តែបែរជាពេលនេះ អ្នកទាំងពីរ បានប្រកាសលេងលះចែកផ្លូវគ្នាទៅវិញ

ដោយឡែក នាខណៈពេលមុននេះបន្ដិច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ក្រោយអ្នកនាង Love Riya បានបង្ហោះរូបថតបែបផ្អែមល្ហែមជាច្រើនសន្លឹក ជាមួយនឹងបុរសម្នាក់ ដែលហាក់បីដូចជាគូស្នេហ៏ថ្មីថ្មោងមើងយ៉ាងដូច្នេះ ប៉ុន្ដែមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីសំណាក់ អ្នកនាង Love Riya ថាបុរសសង្ហាររូបនេះ មានទំនាក់ទំនងអ្វីឱ្យពិតប្រាកដជាមួយអ្នកនាង នូវឡើយនោះទេ។ ក្នុងនោះដែរ អ្នកលក់ឡេដ៏ល្បីឈ្មោះរូបនេះ ក៏បានភ្ជាប់សារដ៏មានអត្ថន័យមួយឃ្លាថា៖”មកយកអូនដើរលេងបងយី ហាហា”។

Related posts

Leave a Comment