យូរៗម្តងឃើញ មាស សុខសោភា បង្ហាញភាពផ្អែមល្ហែម និង Take Care គូស្នេហ៍ជាចំហ

ថ្មីៗនេះកំពូលតារាចម្រៀង មាស សុខសោភា បានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតជាច្រើនសន្លឹករវាងនាង និង គូស្នេហ៍លោក អ៊ិត ចាន់ដារ៉ា ។ ក្នុងនោះមាស សុខសោភា ថែមទាំងជូនពរឱ្យលោកឆាប់ជាសះស្បើយពីជម្ងឺផងដែរ ។ថ្វីដ្បិតបានរួមរស់ក្រោមដំបូលជាមួយគ្នាជាច្រើនឆ្នាំជាមួយលោក អ៊ិត ចាន់

ដារ៉ា ដែលជាអណិកជនរស់នៅប្រទេសកាណាដាក៏ពិតមែន តែតារាចម្រៀង មាស សុខសោភា កម្របង្ហាញរូបភាព និង សារផ្អែមល្ហែមបង្ហាញពីជីវិតឯកជនដល់អ្នកគាំទ្រឡើយ ។ ដោយឡែកថ្មីៗនេះ មាស សុខសោភា បានបង្ហាញរូបភាពដ៏ស្រស់ស្អាតដាមួយគូស្នេហ៍ដោយបង្ហោះសារខ្លីថា «ជូនអ្នកជម្ងឺ

មកស្រូបយកខ្យល់អាកាស សូមឱ្យបងមានសុខភាពប្រសើរឡើង»។ក្នុងនោះ មាស សុខសោភា មិនបានប្រាប់ថាគូស្នេហ៍របស់នាងមានជម្ងឺអ្វីប្រាកដឡើយ បើទោះបីមានការសួរនាំពីសំណាក់អ្នកគាំទ្រក៏ដោយ ។ មានការជូនពរពីសំណាក់ហ្វេនៗឱ្យគូស្នេហ៍របស់នាងឆាប់ជាសះស្បើយពីជម្ងឺផងដែរ ។រួមរស់ជាមួយ

គ្នាជាច្រើនឆ្នាំ តែ មាស សុខសោភា ហាក់មិនទាន់មានបំណងរៀបការទៅតាមប្រពៃណីខ្មែរនៅឡើយទេ បើទោះបីពេលនេះមិត្តភក្តិសិល្បៈរបស់នាងរៀបការនិងមានកូនទៅហើយក្តី ៕

Related posts

Leave a Comment