អ៊ុញនោះ! ក្រុម PeyPey Dy ត្រូវបានក្រសួងហៅទៅដុសក្អែលចេញ ដើម្បីកុំឲ្យធ្វើទង្វើអសីលធម៌ក្នុងសង្គមទៀត!

សូមរំលឹកថាកាលពីវេលាម៉ោង៦៖០១នាទីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ​នេះ គណនីហ្វេសប៊ុកមួយឈ្មោះ “LeeMyko Dairy” បានបង្ហោះ ដោយបង្ហាញនូវទង្វើ អសីលធម៌មួយចំនួន ដោយយករូប លិង្គធ្វើជាកាដូខួបកំណើតជូនបុរសភេទទី៣ម្នាក់

លោកហេង ឡុង ប្រធានសមាគមសិល្បៈបានបង្ហោះឲ្យដឹងថា គាត់សំណូមពរឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅ pey pey dy ទៅព្រមាន ដើម្បីកុំឲ្យវប្បធម៌អសីលធម៌នេះបន្តកើតឡើងទៀត

ជាមួយគ្នានេះ ក៏បានបង្ហាញនូវសកម្មភាពជួបជុំដ៏ច្រើនកុះករ ដោយកំពុងបំពានបំរាម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលហាមការប្រមូលផ្តុំគ្នាច្រើន ក្នុងគោលដៅ ដើម្បីចូលរួមទប់ស្កាត់ការរីក រាល ដាលជំងឺកូវីដ១៩៕

Related posts

Leave a Comment