ករុណា ពេជ្រ ស្រក់​ទឹកភ្នែក​ក្រោយពេល​បាត់បង់​របស់​ធំ​ចេញពី​ក្នុង​ដៃ

​ភ្នំពេញ​ ៖ ​តារា​ចម្រៀង​និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ថោ​ន​លោក ករុណា ពេជ្រ បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​រហូត​ស្រក់​ទឹកភ្នែក​ ក្រោយពេល​តារា​ប្រុស​រូប​នេះ ​ត្រូវ​បង្ខំចិត្ត​លក់​ផ្ទះ​វីឡា​របស់​ខ្លួន​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ម្តុំ​សំរោង​អណ្តែត​ ដើម្បី​យក​លុយ​ព្យាបាល​ជំងឺ​ឪពុក​។

លោក ករុណា ពេជ្រ បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​ដ៏​កម្សត់​មក​ថា​ និយាយ​អារម្មណ៍​ពិត​មួយ មិន​មាន​បំណង​ឲ្យ​បងប្អូន​អាណិត​ទេ តែ​អារម្មណ៍​ពិត មិន​ដឹង​ថា​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូច​ខ្ញុំ​ដែរ​ទេ​??​។​ ពេល​រើ​ផ្ទះ ដូច​មាន​អារម្មណ៍​ចង់​ហូរ​ទឹក​ភ្នែក​ម៉េច​ទេ នឹក​ប៉ា អាណិត​ប៉ា ស្រណោះ​អនុស្សាវរីយ៍​តស៊ូ​យ៉ាង​ច្រើន​ជាមួយ​ប៉ា​ក្នុង​ផ្ទះ​មួយ​នេះ​។ លោក​បន្ត​ទៀត​ថា ​ប៉ា​ឈឺ​ហើយ អញ្ចឹង​ប៉ា​អង្គុយ​ឲ្យ​ស្ងៀម កូន​អាច​ធ្វើ​បាន មួយ​ជាតិ​នេះ កូន​នឹង​ចំណាយ​ពេលវេលា រួម​ទាំង​ថវិកា ជាមួយ​ប៉ា​អស់​ប៉ុន្មាន​ក៏​តាម​នឹង​ចុះ ព្រោះ​ប៉ា​មានតែ​កូន​មួយ​គឺ​កូន​។​ ទោះបី​ប៉ា​ពិការ មិន​ស្គាល់​កូន​ក៏ដោយ ក៏​កូន​នៅតែ​ដឹក​ដៃ​ប៉ា​ដើរ​ជាមួយគ្នា​បន្ត​ទៀត​។ តារាចម្រៀង​លោក ករុណា ពេជ្រ បាន​និយាយ​បន្ថែម​ទៀត​ថា​ ថ្ងៃនេះ​ខ្ញុំ​និង​ប៉ា​សូម​លា​ពី​ផ្ទះ​មួយ​នេះ​ហើយ​អរគុណ​រយៈពេល​ជាង​៥​ឆ្នាំ​ ដែល​អ្នក​បាន​ជួយ​ចម្រុងចម្រើន​ខ្ញុំ​។​ សូម​ឯង​បន្ត​នាំ​លាភ​ជូន​ដល់​ម្ចាស់​ឯង​ថ្មី​ផង​ណា​

ជាមួយគ្នា​នៃ​ខ្លឹមសារ​របស់​តារា​ចម្រៀង​លោក ករុណា ពេជ្រ នេះ​ដែរ​ គឺ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​សម្តែង​ការ​លើក​សរសើរ​ទឹកចិត្ត​ ក្នុងនាម​លោក​ជា​កូនប្រុស​ដែល​មាន​កតញ្ញូ​ចំពោះ​ឪពុក​។​មិនតែប៉ុណ្ណោះ ​ក៏​មាន​ការ​ផ្តល់​កម្លាំងចិត្ត​និង​ជូនពរ​ ឲ្យ​លោក​ឪពុក​ជាទី​ស្រលាញ់​របស់​លោក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផង​ដែរ​។

Related posts

Leave a Comment