នេះបានហៅ មនុស្សញៀនកែ! តារាម្នាក់នេះ កែឡើងដូច មនុស្ស២ផ្សេងគ្នា

វៀតណាម៖ ការកែសម្ផស្ស​នាពេលបច្ចុប្បន្ន គឺជារឿងធម្មតាទៅហើយ ដោយសារតែមនុស្សគ្រប់គ្នា តែងតែចង់ឲ្យសម្រស់របស់ខ្លួន ស្រស់ស្អាត និងកាន់តែមានប្រជាប្រិយភាព នៅក្នុងក្រសែភ្នែក ពីមហាជនបន្ថែមទៀត។ ប៉ុន្តែបើសិនបើកែមិនដាក់ដៃនោះ វាគឺជារឿងចម្លែកទៅវិញ ដែលធ្វើឲ្យខ្លួន ឈឺសាច់ម្តងហើយម្តងទៀត មិនព្រមឈប់

ជាក់ស្តែង មានតារាស្រីម្នាក់ឈ្មោះ Van ដែលរូបនាង បានកែមុខតាំងពីមិនទាន់ ចូលសិល្បៈ ដែលពេលនោះ នាងកែមុខបន្តុិចបន្តួចតែប៉ុណ្ណោះ ដើម្បីកុំឲ្យអាក្រក់ខ្លាំងពេក តែនៅពេលអ្នកនាង មានគ្រួសារ មានកូនតូច គឺតារាស្រីរូបនេះ កែមិនឈប់ឈរ នៅលើទម្រង់មុខរបស់នាង ដែលត្រង់កន្លែងនីមួយៗ កែមិនក្រោម៣ដងនោះទេ

មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ មុខរបស់អ្នកនាង កាន់តែតូចជាងមុន ហើយគេក៏សង្ស័យថា នាងបានបង្រួមទម្រង់មុខទៀតហើយ ព្រោះដោយសារតែ មុខរបស់នាង កាលពីមុន ជាប្រភេទទម្រង់មុខបែបជ្រុង តែពេលនេះ បែរជា មានលក្ខណៈស្រួចដូចម្ជុល និងថែមទាំងតូចខ្លាំងទៀត។

យ៉ាងណាមិញ បើទោះបីជាតារាស្រីរូបនេះ ធ្វើការកែសម្ផស្សច្រើនលើកច្រើនសាក៏ដោយ ហើយក៏មានការរិះគន់ មិនតិចនាក់ ទៅលើនាង ក៏នាង មិនខ្វាយខ្វល់ និងមិនឈឺក្បាល សំខាន់នាង បានអ្វីដែលបានប៉ងហើយ នាងក៏និយាយថាបើកែហើយ មុខស្អាត ជាពិសេស ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត នូវអ្វីដែលខ្ញុំទទួលបាន ខ្ញុំសុខចិត្ត ធ្វើខ្លួនឲ្យបែបនេះទៅចុះ

Related posts

Leave a Comment