ល្អដែរតើ! រៀបការសម័យកាលកូវីដ អស់លុយតិចហើយ មិនរំខានដល់អ្នកដទៃទៀត អបអរសាទរពួកគាត់ផង…

អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានកោតសរសើរ នូវការរៀបអាពាហ៍ពិពាហ៍មួយ នៅចំពេលដែលជំងឺកូវីដ ១៩ បានចូលរាតត្បាត ដោយពួកគាត់មិនបានរៀបចំពិធីធំដុំអ្វីនោះទេ គឺ គ្រាន់តែរៀបចំពិធីសែនព្រេនតែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើគណនីហ្វេសប៊ុកមួយឈ្មោះ Pov Malish បានបង្ហោះរូបភាព ជាមួយការសរសេរថា​ «ថ្ងៃនេះ មកចូលរួមសែនព្រេនបុគ្គលិក ជូនពរឱ្យមានសុខ សុភមង្គលគ្រប់យ៉ាង»។

ក្រោយពីបានឃើញរូបភាពនេះហើយ មានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពមួយនេះ បានចូលទៅខំមិន កោតសរសើរដល់ពួកគាត់ ដែលបានជ្រើសរើសយកអាពាហ៍ពិពាហ៍បែបនេះ ។ ការរៀបចំអាពាហ៍ពិពាហ៍តូច ឬ ធំ វាមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺការចេះស្រឡាញ់គ្នា និង ការរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល ៕

Related posts

Leave a Comment