នាំគ្នារិះគន់សើចយំ បុគ្គលសុខា ពេញហ្វេសប៊ុក! តែបើដឹងប្រវត្តិជីវិតពិត បានដឹងអាណិតប៉ុណ្ណា

ត្បូងឃ្មុំ៖ ដូចប្រិយមិត្តជាច្រើនបានជ្រាបមកហើយថា​ មួយរយៈពេលនេះបុគ្គលសុខា ដែលល្បីនៅលើបណ្តាញសង្គមតាមរយៈវីដេអូប្លែកៗជាច្រើន ត្រូវបានសមត្ថកិច្ចបានហៅចុះទៅកិច្ចសន្យា ក្រោយប្រើប្រាស់ពាក្យមិនសមរម្យ ស្របពេលដែលនៅក្នុងនោះក៏មានការរិះគន់ សើចចំអកដល់រូបគេគ្រប់គ្នាជាក់ស្តែងមុននេះបន្តិច លោកអ៊ឹម ជីវ៉ា បានស្កាត់ទៅជួបដល់ផ្ទះរបស់បុគ្គលរូបនេះ ដោយបានធ្វើការរៀបរាប់ពីជីវិតពិតរបស់គាត់ ដោយធ្វើឲ្យមហាជនជាច្រើនពិតជាមានភាពក្តុកក្តួលតែម្តង។ ដោយក្នុងនោះលោកបានធ្វើការរៀបរាប់យ៉ាងដូច្នោះថា

ពេលមកដល់ផ្ទះប្អូនសុខា ទើបដឹងថានាងជាក្មេងគួឲ្យអាណិតបំផុត មនុស្សមួយចំនួនវាយតម្លៃគាត់តាមរយៈ រាល់ពាក្យពេចន៍ដែលគាត់និយាយតាមរយៈវូដេអូខ្លីៗតាមប្រព័ន្ធFacebook និងប្រព័ន្ធTik Tok បងប្អូនខ្លះក៏ចូលចិត្តបងប្អូនខ្លះក៏ជេគាត់។ តែបើយើងរៀនបើកចិត្តឲ្យ ទូលាយហើយស្វែងយល់ការពិត អ្វីមួយមុនជេហាស្តីដៀលឬកោតសរសើរនោះ គឺយើងត្រូវគិតថាមនុស្សកើតមកគ្មានអ្នកណាល្អគ្រប់10នោះទេ ហើយក៏គ្មានអ្នកណាគេមកចូលចិត្តយើងទាំងអស់គ្នាដែរ យើងអាចទទួលយករាល់មនុស្សដែលឃើញយើងខុសគឺគាត់មកកែប្រែយើងឬយើងកែប្រែគាត់ទើបជាការប្រសើរ ជា

ពិសេសជួយប្រើពាក្យពេជ្រជួយកែបង្រៀនប្រៀនប្រដៅគាត់ ណែនាំឲ្យគាត់ដើផ្លូវណាល្អទើបប្រសើ។ ខ្ញុំបាទបានធ្វើដំណើមកខេត្តត្បូងឃ្មុំ និងកំពង់ចាមរយៈពេល២ថ្ងៃ ហើយក៏បានធ្វើដំណើរមកដល់ ភូមិជ្រួយ សង្កាត់ វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ គឺជាកន្លែងដែលប្អូនសុខារស់នៅ សុខាឈ្មោះពិតគឺ ថន សុខា មានអាយុ 25 ឆ្នាំ មានបងប្អូន៥នាក់ សុខាជាកូនពៅ សុខាគឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយសុខាត្រូវមករស់នៅជាមួយមីងនៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយតិចតួច នៅផ្ទះ ។ សុខាជាក្មេងស្រីមានអត្ថចរិកមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្ថចរិករបស់សុខា ជាមនុស្សប្រុសគឺមានតាំងពីតូចមិនអាចកែបានចរិកជាប្រុសខ្លួនជាស្រីបានឡើយ! សុខាគាត់សិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រាដែលខ្វះភាពកក់ក្តៅ ។ បន្ទាប់ពីស្តាប់ប្រវត្តិខ្លះសង្ឃឹមថាពុកម៉ែបងប្អូនមេត្តាបើចូកចិត្តឬមិនចូលចិត្តគាត់ជួយកែប្រែនែនាំដំបូន្មានល្អឲ្យគាត់ផង ។ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ារុងរឿង៕

Related posts

Leave a Comment