មានដល់ទៅចៅហើយ តែកុំមើលស្ទីលតែងខ្លួនអតីតពិធីការិនី ពេជ្រ ផាន្នីដេត ពិតជាកាលីបអស់ទាស់!

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីតពិធីការិនី អ្នកនាង ពេជ្រ ផាន្នីដេត មានការតុបតែងខ្លួនស្រស់ស្អាត និង សិចស៊ី មើលទៅកាន់តែក្មេងបន្ទាប់ពីអ្នកនាងបានមករស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ។គេចាំបានថា ពេជ្រ ផាន្នីដេត ក៏ជាអ្នកអានព័ត៌មានដែលមានឈ្មោះបោះ

សំឡេងប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន ប៉ុន្តែក្រោយពីអ្នកនាងបានរៀបការជាមួយស្វាមីជាអ្នករស់នៅអាមេរិកមកអ្នកនាងក៏បានចេញមករស់នៅទីនេះវិញកាលពីជាងមួយឆ្នាំមុន ។អ្វីដែលចាប់អារម្មណ៍តាមរយៈរូបភាពជាច្រើនដែលអ្នកនាងបង្ហោះនៅក្នុងគេហទំព័រសង្គម គេសម្គាល់ឃើញថាសម្រស់របស់

ពេជ្រ ផាន្នីដេត ពិតជាស្អាតប្លែកជាងមុនហើយស្ទីលនៃការតែងខ្លួនក៏ឡូយមិនធម្មតាដែរ ។ មានការលើកឡើងថាមានកូនធំទន្ទឹមខ្លួន និង មានដល់ទៅចៅហើយ តែសម្រស់ និង ស្ទីលនៃការតែងខ្លួនរបស់អតីតអ្នកអានព័ត៌មានរូបនេះពិតជាទាក់ទាញមិនធម្មតា មើលទៅក្មេង និង ស្រស់ស្រាយជាងកាលរស់នៅក្នុងស្រុកទៀត ៕

Related posts

Leave a Comment