រៀបការភរិយាថ្មីមែន រិន សាវ៉េត នៅតែនឹកអតីតភរិយា និង បង្ហោះសារកម្សត់ក្នុងខួបមរណភាពបីឆ្នាំ (ចម្រៀង)

បើទោះបីរៀបការភរិយាថ្មីហើយក៏ពិតមែន តែតារាចម្រៀង រិន សាវ៉េត នៅតែមិនភ្លេចពីអនុស្សាវរីយ៍ដ៏កម្សត់ជាមួយភរិយាទីមួយដែលបានទទួលមរណភាពកាលពីបីឆ្នាំមុនដោយបន្សល់នូវកូនប្រុសមួយ ។កាលពីថ្ងៃទី ២៣ ម្សិលមិញនេះគឺជាខួបគម្រប់បីឆ្នាំដែលភរិយារបស់លោកបានទទួលមរណភាពហើយ

ពេលនេះដែរលោក រិន សាវ៉េត បានបង្ហើរបទចម្រៀងយ៉ាងកម្សត់រួមជាមួយនឹងសារអាល័យដល់ភរិយារបស់លោកដែលមានអត្ថន័យថា ទោះជាយ៉ាងនេះក្តីនេះគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះពេលនេះលោក រិន សាវ៉េត ក៏បានរៀបការភរិយាថ្មីដែលពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលហើយ

ភរិយារបស់លោកក៏កំពុងពពោះផងដែរ ។ លោក រិន សាវ៉េត ក៏ធ្លាប់ប្រាប់ថា មុនលោករៀបការភរិយាថ្មីលោកក៏បានអុជធូបសុំភរិយាលោកដែលបានស្លាប់ទៅផងដែរ ។ ចង់ដឹងថាបទចម្រៀងរបស់លោក រិន សាវ៉េត ស្តាប់ទៅក្តុកក្តួលបែបណាតោះទៅស្តាប់ទាំងអស់គ្នា ៕

Related posts

Leave a Comment