រំភើបជំនួស! មេបញ្ជាការទ័ពអាកាសថៃរូបសង្ហាម្នាក់ អរគុណម៉ែ ដែលធ្វើឱ្យខ្លួនមានថ្ងៃនេះ

ធ្លាប់ជាតារាចម្រៀង និង សម្តែងល្បីម្នាក់របស់ថៃ លោក Hiran Thanaphuadon បានប្រឡងជាប់ចូលជាកងទ័ពជើងអាកាសរហូតបន្តការសិក្សា និង ឡើងឋារន្តសក្តិជាបន្តបន្ទាប់រហូតបានក្លាយទៅជាមេបញ្ជាការទ័ពអាកាសថៃ បានសរសេរសារអរគុណអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន ដែលនៅក្បែរគាត់

រហូតដល់រូបគេបានសាងកិត្តិយសដ៏ល្អប្រពៃនេះជូនគ្រួសារ ។នៅក្នុងថ្ងៃទទួលនូវមុខងារដ៏ធំសម្រាប់ប្រទេសថៃនេះ Hiran បានបង្ហោះរូបមួយសន្លឹកក្នុងពេលវេលដ៏អស្ចារ្យ ដែលម្តាយមកអបអរសាទរនោះ អមជាមួយនឹងសំណេរថា “ កូនជាអ្នកបើកយន្តហោះ អ្នកបើកយន្តហោះ 💂🏻‍♂️✈️ ម្នាក់នេះនឹងឈរ

ក្បែរអ្នកម៉ាក់ជារៀងរហូត” “រួមគ្នាទាំងសុភមង្គល និង ទុក្ខវេទនាយើងបានឆ្លងកាត់វាជាមួយគ្នា។ អរគុណម៉ាក់ដែលបាននៅក្បែរខ្ញុំគ្រប់រឿងរ៉ាវក្នុងជីវិត ។ ម៉ាក់បានធ្វើអាហារថ្ងៃត្រង់ច្រកឱ្យកូនញ៉ាំរហូតដល់បញ្ចប់ការសិក្សាពីថ្នាក់មេបញ្ជាការយោធា #ពិធីកាន់តំណែងឋានន្តរសក្តិនាយទាហាន # វិទ្យាស្ថានវេជ្ជសាស្ត្រអាកាសចរណ៍ “កងទ័ពអាកាស” ៕

Related posts

Leave a Comment