កូនអេីយកូនស្រីប៉ា កូនលាប៉ាហេីយ លារហូតគ្មានថ្ងៃណាកូនបានជួបប៉ាវិញឡេីយ កូនដឹងទេ ប៉ាស្រលាញ់កូនណាស់ មកវិញមកកូនប៉ា កូនឭប៉ាហៅកូនទេ

ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត បានកើតឡើងចំពោះក្រុមគ្រួសារមួយ ដែលធ្វើអោយនៅក្នុងក្រុមគ្រួសារមួយនេះ មានទុក្ខជាទំងន់ ព្រោះត្រូវបាត់បង់សមាជិក ដែលជាកូនស្រីជាទីស្រលាញ់ស្មើគ្រប់ភ្នែក ព្រោះតែជំងឺប្រចាំកាយរបស់ក្មេងស្រីនោះ គឺបញ្ហាគ្រាប់ឈាម បានឆក់យកជីវិតរបស់នាង ទាំងនៅវ័យក្មេងបែបនេះសោះ។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសជាឪពុករបស់ក្មេងស្រីខាងលើ បានបង្ហោះសារមួយឃ្លាដោយបង្ហាញពីក្ដីស្រលាញ់ចំពោះឪពុកនឹងកូន និងក្ដីអាឡះអាល័យ ដោយមានខ្លឹមសារថា៖”កូនអេីយ កូនស្រីប៉ា កូនលាប៉ាហេីយ លារហូតគ្មានថ្ងៃណាកូនបានជួបប៉ាវិញឡេីយ ដឹងទេកូន?

ប៉ាស្រលាញ់កូនណាស់ មកវិញណាកូន ប៉ានឹកកូនណាស់ ​ប៉ាស្រលាញ់កូនណាស់ ស្រលាញ់ស្មេីជីវិត មកវិញណាកូនកុំអោយប៉ាយំរកកូនទៀតណា កូនអេីយឮប៉ាហៅកូនទេ”?

សូមជម្រាបផងដែរថា បើតាមរយៈគណនី ហ្វេសប៊ុកម្នាក់ទៀត ដែលមានឈ្មោះ Mean Sokny ដែលគាត់ត្រូវជាម្ដាយរបស់ក្មេងស្រីខាងលើ បានប្រាប់ឱ្យដឹងថា៖”ស ព កូននាងខ្ញុំបូ ជា នៅវេលាម៉ោង១រសៀល ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ បូ ជា នៅវត្តសំបួរមាសនេះ។

យើងខ្ញុំសូមអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួម បុ ណ្យ ស ព កូនយើងខ្ញុំ ដោយការអនុគ្រោះផងចុះ។ ទីតាំងពិធីបុណ្យប្រារព្ធនៅផ្ទះនៃ ស ព នៅបុរីសំបួរមាស ចំការដូង ចូលតាមច្រកបុរីសំបួរមាស ចម្ងាយប្រហែល៤០០ម៉ែត្របត់ឆ្វេងប្រហែល៣០ម៉ែត្រ ឃើញរោង បុ ណ្យនៅខាងស្តាំ។ លេខទូរស័ព្ទ៖ 099 227 801/016 897 098”។

Related posts

Leave a Comment