ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបចិត្តជាខ្លាំងដោយ កាលពីពេលថ្មីៗនេះ នារីម្នាក់បង្ហាញអារម្មណ៍រំភើប និងមិននឹកស្មាន ក្រោយពីបុរសម្នាក់ដែលនាងតែងតែនិយាយដើមហុយ បានសម្រេចដឹកដៃនាងជាគូអនាគតទៅតាមគន្លងប្រពៃណីដែលមនុស្សប្រុសស្រីតែងចង់បាន។
ពន្លកស្នេហ៍ដ៏ជូរចត់ប្លែកខុសពីគេ ក្លាយទៅជាភក្ដីស្នេហ៍បែបផ្អែមល្ហែមដូចស្ករតាំងម៉ែ ព្រោះតែមនុស្សដែលនាងតែងនិយាយដើម បានក្លាយទៅជាមនុស្សដែលនាងស្រលាញ់បាត់មុខស្ទើរមិនបាន។
ជាក់ស្តែង រឿងរ៉ាវស្នេហាដ៏មានន័យព្រមជាមួយការឲ្យតម្លៃគ្នាទៅវិញទៅមក ស្រលាញ់គ្នាតាមបែបចាស់ទុំជាសាក្សី នាងបានសរសេររៀបរាប់ថា «ខ្ញុំមិនដែលជឿលើនិស្ស័យចៃដន្យ ព្រហ្មលិខិតស្អីទេ តែពេលនេះគ្រប់យ៉ាងដូចគេរៀបចំរួចជាស្រេច ស្រលាញ់ចូលដល់ម៉ែ កុំញ៉ែត្រឹមកូនមិនល្អទេចាំ? និស្ស័យចៃដន្យ Love story of Bro & Sis nearly 1 year
រឿងភាគខ្លីដំណាក់កាលលោកប៉ូលិសតាមស្នេហ៍។គ្រាន់ជានិស្ស័យ ពីមនុស្សអត់ស្គាល់គ្នាសោះ មិនដឹង Friend ក្នុងហ្វេសប៊ុកតាំពីកាលណា? យូរហើយមិនឃើញ និស្ស័យអត់ទាន់ដល់ហើយបែប! ថ្ងៃចាប់ផ្តើម សុខៗឆាតច្រលំទៅខាងប្រុសមុខខ្មៅហៅលោកប៉ូលិស មិនដឹងនិយាយស្អីខ្លះមកជាប់ស្នេហ៍គ្នាអត់ល្ហែអីចឹងទៅ!
តាំងពីនោះមកឡើងយូរបានឆាតទិញឥវ៉ាន់ហៅញាំអី តែអត់ដែលមានពេលទេបងប្អូនអើយរវល់រៀនសូត្រ។និយាយឲ្យចំ គាត់ហ្នឹងអូសក្រលាលួចស្រលាញ់កូនស្រីគេហើយលោកប៉ូលិស កាលនោះអង្គុយនិយាយដើមប៉ិហ្នឹងសង្សារច្រើនឆុយម៉ាយហើយហិហិ អាណាយកអីចឹងឥវ៉ាន់ ខូចម៉ាឆ្ងាញ់ និយាយដើមហុយថាកុំឲ្យនិយាយដើមគេ។
ដឹងគេមានលក់ឥវ៉ាន់ online ហើយ ងំមកទិញឥវ៉ាន់អូសក្រលាភ្លេចយកលុយមកអីណា តាមពិតចង់ជួបមុខគេសោះ។យ៉ាងណាមិញ បើសួររបៀបប្រើឥវ៉ាន់បានទិញវិញសុទ្ធតែ call Video លោកព្រះ ក្នុងឋានៈអ្នករាប់អានគ្នាធម្មតាហៅទៅណាក៏មិនខ្ចីទៅជាមួយដែរ មានពេលខ្លះគេសួរខ្ញុំគាត់ជាណាគេ ខ្ញុំប្រាប់គេថា (គាត់គ្រាន់ជាបងប្រុសខ្ញុំទេ កុំយល់ច្រលំ)។
ថ្ងៃមួយក្រុមការងាររបស់ខ្ញុំមានដំណើរកំសាន្តជិះម៉ូតូរួមគ្នាអីចឹងក៏ហៅឲ្យគាត់មកដែរមក ហៅលេងមកមែន ដឹងអីហាច់ដែរគ្នា មកភ្លាមៗទៀតហាសហា ( បញ្ជាក់ក្នុងពេលហ្នឹងមិនដឹងក្នុងនាមស្អីខ្លះទេ ជាអ្នកស្គាល់គ្នា? ភ្ញៀវ? បងប្រុសប្អូនស្រីអីចឹងទៅ?)ចៃដន្យល្អមេឃកំពុងភ្លៀង Romantic so much ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង អ្វីដែលកើតមានជាការចង់ចាំច្រើនរាប់មិនអស់។
សំខាន់មិនដែលមានបញ្ហាជាមួយគ្នាព្រោះយើងប្រើហេតុផល របៀបស្រឡាញ់បែបចាស់ទុំ ក្នុងរយៈពេលស្គាល់គ្នា គាត់ទៅរៀននៅវៀតណាម ៣ខែ បែកគ្នាឡើងយូរពីខែ៩ ដល់ខែ ១២ មិននឹកស្មានចំណងមិត្តភាពរឹងមាំខ្លាំងជាងមុន និងកាន់តែយល់ច្បាស់ពីតម្លៃគ្នាទៅវិញទៅមក គេមកវិញក៏អត់ដែលជួបគ្នាដែរព្រោះរវល់រៀងៗខ្លួន។ជាក់ស្តែង តាំងពីស្គាល់មិនដែលចេះនិយាយទូរស័ព្ទម៉េច តែដូចស្គាល់គ្នាយូរអីចឹងក្នុងនាមកូនស្រីស្រឡាញ់ខ្លាំងយ៉ាងណាក៏ត្រូវ មានការដឹងឮពីចាស់ទុំតាមប្រពៃណី ជាក្តីស្រឡាញ់ដោយក្តីគោរពឲ្យតម្លៃខ្លួនឯង និងគ្រួសារ។
អរគុណដែលអនុវត្តន៍ជាក់ស្តែង មិនចាំបាច់និយាយបូរបាច់តាប៉ែច្រើនឥតប្រយោជន៍ ក្តីស្រលាញ់មិនមែនគ្រាន់តែនិយាយ តែត្រូវរក្សាទុកក្នុងចិត្តហិហិ នៅភាគបន្តទៀតជាកាតព្វកិច្ច និងទំនួលខុសត្រូវក្នុងនាមបងជាបុរសម្នាក់ដែលផ្តល់ឲ្យមនុស្សក្នុងបេះដូងរបស់បង មានតែក្តីសុខស្នាមញញឹម ស្នេហ៍ដំបូងហើយក៏ចុងក្រោយONLY Nget Putsony so sweat អរគុណច្រើនដែលថែរក្សាការពារអូន»។
ដោយឡែក ទាំងនេះទើបជាការស្រលាញ់គ្នាយ៉ាងពិតប្រាកដព្រោះអ្នកទាំងពីរមិនបានក្បត់គ្នា ទោះបីជាបែកគ្នាទៅឆ្ងាយមិនបានមើលមុខគ្នាអស់រយៈពេលយ៉ាងយូរក្តី ដូចពាក្យមួយខ្លាថា កាន់តែឃ្លាត កាន់តែនឹក ក្ដីស្រលាញ់កាន់តែធំជាងមុន។ ការស្រលាញ់បែបនេះជាការស្រលាញ់ដែលមនុស្សស្រីចង់បាន ព្រោះមនុស្សប្រុសម្នាក់នោះមិនបានយកការស្រលាញ់ជាការបោកប្រាស់ឡើយ។ ស្រលាញ់ត្រូវចូលទៅតាមប្រពៃណីទើបជាសេចក្តីថ្លៃថ្នូរក្នុងនាមយើងជាកូនខ្មែរចេះថែរក្សាប្រពៃណីខ្មែរ៕ប្រភព៖ ហ្វេសប៊ុក