រំជួលចិត្តអាណិតវិញ ក្រោយដឹងពីរឿងពិតក្មេងប្រុសដែលយំរៀបរាប់ខឹងដូចមនុស្សពេញវ័យ ដោយធ្លាប់ឆ្លងកាត់ការវះកាត់២ដង…(មានវីដេអូ)

កាលពីពេលកន្លងទៅ វីដេអូក្មេងប្រុសម្នាក់ ដែលយំរៀបរាប់ពីភាពលំបាកខ្លួនដូចមនុស្សពេញវ័យ ដោយខឹងអ​ន់ចិត្តនឹងឪពុក ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក បានធ្វើការស៊ែរចែករំលែកតៗគ្នាជាច្រើន រហូតដល់វីដេអូននោះមានចូលមើលដល់ទៅ១លានដងលើហ្វេសបុក ក្នុងនោះក៏មានមតិខ្លះក៏បានសរសើរពីវ័យឆ្លាតក្មេងប្រុសនោះ ហើយខ្លះទៀតក៏បានរិះគន់ផងដែរ។

ដោយឡែកតាមរយៈហ្វេសបុកឈ្មោះថាNyNy Rouy Infinity Brand ដែលជាម្តាយក្មេងប្រុសខាងលើ បានចេញមកធ្វើការបកស្រាយយ៉ាងដូច្នេះថា៖ អរគុណ​🙏បងប្អូន​អ៊ុំពូមីងទាំងអស់ក្នុងការខមិន​ ទាំងសរសេីរទាំងស្រលាញ់​ ទាំងរិះគន់​ ក្នុង​នាមខ្ញុំជាម្តាយដឹងថាទឹកចិត្តរបស់បងប្អូន​ រិះគន់គឺចង់អោយគាត់ល្អ👍 ការពិតគាត់មិនមែនជាក្មេងដែលពិបាកប្រដៅនោះទេ​ គាត់ជាក្មេងដែលល្អ​ណាស់​

ចេះគិតដូចមនុស្សចាស់​ នៅតូចមែនតែចេះស្រលាញ់អ្នកដ៏ទៃ​ ចូលចិត្តអាណិតគេ​ ចូលចិត្តធ្វេីទៀន​ តែខ្ញុំ​ទទួលស្គាល់ថាគាត់រៀងឆាវឆៅបន្តិច​ ជាពិសេសនៅពេលដែលគាត់ឃ្លាន​ គាត់អត់ដែលទារ​ញុំា​ដូចក្មេងដ៏ទៃទេ​ តែគាត់ច្រេីនតែបញ្ចេញអាម្មណ៍មួរមៅតិចតួច​ តែនៅពេលដែលយេីងដឹងហេីយ​ ក៏រៀបចំអោយអីគាត់​ញុំា​ឆ្អែត​គាត់ក៏​អារម្មណ៍​សប្បាយ​រីករាយ​ធម្មតា​វិញ​

ដោយសារកាលពីរតូចអាយុ1ឆ្នាំគាត់ធ្លាប់ឆក់ខ្សែភ្លេីង😭តែគាត់ជាមនុស្សមានសំណាង​ណាស់​ដែលមិនស្លាប់🙏ត្រូវធ្វេីការវះកាត់ពីរដង😭កាត់ម្រាដៃអស់ពីរម្រាម😔ចឹងបានចិត្តគាត់រៀងឆេវឆៅ​ តែគាត់អត់ខឹងយូរទេ​ ខ្ញុំ​នៅជាមួយគាត់រាល់ថ្ងៃខ្ញុំដឹងថាគាត់ខឹងតែគាត់អត់ចេះគុំគួនទេ​ តែខ្ញុំ​ជាម្តាយខ្ញុំតែថានិយាយល្អៗជាមួយគាត់​ ព្រៀនប្រដៅគាត់​

ប្រូក្រាមតែរឿងល្អៗចំពោះគាត់​ កំរវៃគាត់ណាស់​ ដោយសារនឹកឃេីញអាដិតរបស់គាត់😭ស្ទេីរតែគ្មានជីវិតរស់នៅជាមួយពួកយេីង😭ហេីយខ្ញុំក៏អរគុណដល់បងប្អូនទាំងអស់គ្នាសំរាប់យោបល់នឹងដំបូលមានល្អៗ🙏ស្រលាញ់​អ្នកទាំងអស់គ្នានឹងមនុស្សរួមលោក❤️️❤️️❤️️❤️️❤️️ហេីយអ្នកថែមល្បោយគឺរូបចុងក្រោយនឹងហេីយ😂។ សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment