រូបភាពជុំគ្រួសារដំបូង របស់ Lydia និង Matthew ក្រោយជាពីជំងឺ Covid-19

ថៃ៖ អាចនិយាយបានថា គឺជារឿងដ៏សប្បាយរីករាយ សម្រាប់ប្ដីប្រពន្ធ ដែលជាតារាសម្ដែងប្រុសស្រី រវាងលោក Matthew និង នាង Lydia ដែលបានជាសះស្បើយពីជំងឺ Covid-19 បន្ទាប់ពីត្រូវសម្រាកព្យបាលអស់រយៈពេលជាង មួយខែ ដែលនៅក្នុងរយៈពេលព្យាបាលនេះ បានធ្វើឲ្យអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ ពីក្រុមគ្រួសារ ជាពិសេស កូនៗប្រុសស្រីទាំងពីរ

ម៉្យាងវិញទៀត កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយពេលដែលអ្នកទាំងពីរ ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ប្ដីប្រពន្ធមួយគូនេះ ក៏បានចេញឃ្លីបវីដេអូ ថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ ដែលបានជួយព្យាបាលរហូតទាល់តែបានជាសះស្បើយ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងវីដេអូមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន រំភើបឡើងស្រក់ទឹកភ្នែក បន្ទាប់ពីបានឃើញ អ្នកទាំងពីរបានជួបជុំគ្រួសារ ដូចដើម ផងដែរ

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ អ្នកទាំងពីរ កាន់តែធ្វើឲ្យមហាជន ព្រមទាំងហ្វេនៗជាច្រើន មានភាពរំភើបរីករាយ ដោយបានបង្ហាញពីរូបភាពនៃការជួបជុំគ្រួសារជាលើកដំបូង ក្រោយពីត្រូវបែកគ្នាអស់រយៈពេលយ៉ាងយូរ ជាពិសេស ថែមទាំងបានឃើញពីភាពកក់ក្តៅរបស់កូនៗទាំងពីរ ដែលបានរស់នៅជុំឪពុកម្ដាយម្ដងទៀត ម៉្យាងវិញទៀត បើទោះបីជា នៅក្នុងរូបភាពទាំងនោះ Lydia និង Matthew ត្រូវពាក់ម៉ាសក៏ដោយ ប៉ុន្តែក៏នៅតែអាច ឃើញពីស្នាម ញញឹមយ៉ាងមានក្ដីសុខពេលបានជួបមុខកូនៗជាទីស្រលាញ់ ផងដែរ

Related posts

Leave a Comment