សុំពឹងបងប្អូនជួយស៊ែម្នាក់មួយផង!! ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់បាត់ខ្លួនអស់រយៈពេល៤ថ្ងៃមិនមានដំណឺង…

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ មានករណីបាត់ខ្លួនក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ មកដល់ពេលនេះអស់រយៈ៤ថ្ងៃមកហើយ នៅមិនទាន់បានទទួលដំណឹងទាល់តែសោះ ធ្វើឲ្យសាច់ញាតិ និងឪពុកម្ដាយមានការព្រួយបារម្ភជាខ្លាំង ព្រមទាំងធ្វើឲ្យមហាជនជាច្រើនដែលជាអ្នកលេងបណ្ដាញសង្គមហ្វេប៊ុកមានការភ្ញាក់ផ្អើលព្រមទាំងមានការចែករំលែកជាច្រើនដង។

តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ Danny Touthsovann ដែលត្រូវជាបងប្រុស ក្មេងស្រីដែលបានបាត់ខ្លួនបានសរសេរថា៖ «ខ្ញុំបាទបានបាត់ប្អូនស្រីពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ប្អូនស្រីឈ្មោះ ផល ផលា អាយុ១៧ឆ្នាំ ឪពុក ឈ្មោះ ទេព ផល និង ម្តាយ ឈ្មោះ ធួក ឡាយ រស់នៅភូមិជ្រៃ សង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប

សូមមេត្តាជួយសែរតៗផងបងប្អូន ឪពុកម្តាយកំពុងរងចាំកូនស្រីវិលត្រលប់មកវិញ ឪពុកម្តាយមានការបារម្ភកូនយ៉ាងខ្លាំង បងប្រុសឈ្មោះ ធត់ សុវណ្ណ ០១២ ៥៩៨១៦៦ លេខទូរស័ព្ទ ឪពុកម្តាយ ០៩៧ ៥៥៣៣៦៩២, ០១៧ ៣៤៥៨៨១ សូមជួយស៊ែរតៗផង សូមអរគុណច្រើន។

បើតាមប្រភពពីគណនីខាងលើបានឲ្យដឹងថា ប្អូនស្រីបានចេញទៅជាមួយមិត្តភក្តិ តែខាងគ្រួសារពុំស្គាល់ បើប្អូនស្រីបានឃើញសូមទាក់ទងមកកាន់គ្រួសារជាបន្ទាន់ ព្រោះគ្រួសារកំពុងមានការព្រួយបារម្ភខ្លាំង៕

Related posts

Leave a Comment