ហេតុតែរាងស្អាត! ស្ទាយ៍បញ្ចេញសាច់ពោះ វីរៈ និច ទាំងនេះ ទាក់ទាញហ្វេនៗខ្លាំង

ភ្នំពេញ៖​ កញ្ញា វីរៈ និច ជាតារាចម្រៀងវ័យក្មេងម្នាក់ដែលកំពុងទទួលបានការចាប់អារម្មណ៍ និង មានប្រជាប្រិយភាពខ្លាំង ដោយទឹកដមសម្លេងរបស់នាងពិតជាពីរោះ បើទោះបីមានវ័យក្មេងក៏ពិតមែនតែ នាងអាចទាញយកចំណាប់អារម្មណ៍ និងការគាំទ្រច្រើនពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រនាងផ្ទាល់។

យ៉ាងណាមិញ នាងមិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះ មានសម្លេងពីរោះប៉ុណ្ណោះទេ តែបើក្រឡេកមកមើលពីរូបសម្រស់របស់ វីរៈ និច វិញ ពិតជាស្រស់ស្អាត មិនថារូបរាង ស្បែកសខ្ចី ឬក៏មុខមាត់នោះទេ ឃើញថាស្អាត ឃ្យូតតែម្ដង។ ជាពិសេសការរៀបចំ តុបតែងខ្លួនរបស់នាងសុទ្ធលេចធ្លោ និង ស្អាតគ្រប់ពេល មិនថាពេលទៅចូលរួមក្នុងកម្មវិធី ឬ ឡើងច្រៀងតាមឆាកតន្រ្តីនោះទេ។

ជាមួយគ្នានេះដែរ ស្ទាយ៍ដែលយើងនិយមឃើញនាងស្លៀកជាងគេនោះគឺ ប្រភេទអាវខ្លីបង្ហាញសាច់ពោះតែម្ដង មើលទៅពិតជាស៊ិចស៊ីទាក់ភ្នែក និង សាកសជាមួយនាងខ្លាំង ដោយនាងស្លៀកឈុតបញ្ចេញសាច់ពោះនេះ ក៏ព្រោះតែរូបរាងរបស់នាងតូចច្រឡឹង មានក្បាលពោះរាបស្មើ និង ចង្កេះក៏តូចផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment