ធ្មេចបើកៗ កូនស្រី កែវ វាសនា កាន់តែធំ មុខមាត់កាន់តែគួរឲ្យក្នាញ់…

នំពេញ៖ អ្នកណាដែលមិនស្គាល់កំពូល តារាចម្រៀងដែលមានសម្លេងក្រអួនក្រអៅ និងមានរូបសម្បត្តិស្រស់សង្ហាមិនចេះចាស់នោះ ដែលគាត់មានឈ្មោះថា កែវ វាសនា។ជាការពិតណាស់ តារាចម្រៀងប្រុសរូបនេះបានសាងភាពល្បីល្បាញជាច្រើនឆ្នាំណាស់មកហើយ ដោយគាត់បានបម្រើអារម្មណ៍បងប្អូនជាច្រើន ជាពិសេសយុវវ័យជំទង់ៗតែម្តង តាមរយៈបទចម្រៀង មនោសញ្ចេតនាជាច្រើនបទផងដែរ។

ជាក់ស្តែងថ្មីៗនេះម្ចាស់បទ«ចង់វិលរកសង្សារចាស់» រូបនេះ បានបង្ហោះរូបកូនស្រីទី២របស់គាត់នៅលើបណ្តាញសង្គមហ្វេសប៊ុកតែម្តង ដែលមើលទៅមានមុខមាត់ស្រស់ស្អាត គួរឲ្យក្នាញ់ខ្លាំងណាស់ ដោយមិនចាញ់ឪពុកម្តាយប៉ុន្មានទេ។គួររំលឹកថានេះជាកូនទី២ហើយ ដែលជាកូនស្រីជាចំណងដៃហើយរបស់តារាចម្រៀង​ កែវ វាសនានិង ភរិយាក្រោយពីបានរៀបការប៉ុន្មានឆ្នាំកន្លងមកផងដែរ៕សូមចូលមើលរូបភាពខាងក្រោម៖

Related posts

Leave a Comment