ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ស្ងើចសរសើរជាខ្លាំងដោយ នារីដ៏មានប្រជាប្រិយភាពក្នុងហ្វេសប៊ុកម្នាក់ បានលើកជាទស្សនៈឲ្យមហាជនបានដឹងពីជម្រៅចិត្តមនុស្សស្រីរឹងមាំថា នាងរឹងមាំមែន តែក៏ត្រូវការ ការមើលថែពីពីដៃគូ ដូចមនុស្សស្រីទន់ជ្រោយទូទៅផងដែរ។ជាក់ស្តែង
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះSocheata Chea ដ៏មានប្រជាប្រិយភាពនៅក្នុងបណ្ដាញសង្គម បានលើកឡើងជាទស្សនៈដូច្នេះថា «ប្រសិនបើអ្នកទទួលយកនារីរឹងមាំម្នាក់ជាគូ សូមអ្នកទទួលយកនូវភាពរឹងប៉ឹងរបស់នាងសូមផ្ដល់ការបារម្ភមើលថែឲ្យនាងដូចមនុស្សស្រីទន់ជ្រាយទូទៅ»។
ក្នុងនោះដែរ នារី ដែលពូកែផ្នែកទស្សនៈស្នេហារូបនេះ បន្តថា «ព្រោះថាបើទោះបីជាសំបកក្រៅនាងរឹងមាំស្រាប់ទៅហើយ ប៉ុន្តែភាពខាងក្នុងនៃអារម្មណ៍និងបេះដូងរបស់នាងតែងតែត្រូវការ ការមើលថែយកចិត្តទុកដាក់ពីអ្នកជានិច្ច ទោះនាងមិននិយាយក៏ដោយ»។
យ៉ាងណាមិញ ជាមួយនឹងការបញ្ចេញទស្សនៈនេះឃើញអ្នកគាំទ្រនាងជាច្រើន បានបង្ហាញការពេញចិត្ត ដោយយល់ថា ជាការត្រឹមត្រូវ។ ទោះយ៉ាងណា យើងសូមយោបល់ប្រិយមិត្ត ដែលជាសុភាពនារីទាំងអស់យល់យ៉ាងណាចំពោះទស្សនៈនេះ ពិសេសនារីរឹងមាំទាំងឡាយ៕ប្រភព៖តារា