ឧត្តមសេនីយ៍ ទី ចំរើនកុសល មានប្រសាសន៍ថាយកល្អជនប ង្ក ចូលខ្លួនទៅសមត្ថកិច្ចដេីម្បីទទួលខុសត្រូវ​ក្រែងបានស្រួ លខ្លួនខ្លះ គេច​ ឬរត់រហូតមិនបានទេ

កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១១យប់ មាន គ្រោះ ថ្នាក់ ចរា ចរណ៏មួយបានកើតឡើង ពេលមេឃកំពុងភ្លៀង ដែល រថយន្ដ Ford ពាក់ស្លាកលេខ ខម (លេខមើលមិនច្បាស់) បានបើក បុ ក បុរសម្នាក់ជិះម៉ូតូម៉ាក Honda Dream បណ្ដាលឱ្យភាគីខាងម៉ូតូ ដេក ស ន្ល ប់ នៅកណ្ដាលផ្លូវ រួចម្ចាស់រថយន្ដរូបនោះ បានចុះមកទាញម៉ូតូចេញពីមុខឡាន ដោយមិនខ្វាយខ្វល់ពីជន រង គ្រោះ រួចឡើងឡាន បើកគេចចេញដោយសុវត្តិភាព។

ទន្ទឹមនឹងនេះដែរ កាលពីព្រឹកមិញនេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំដដែល ជន រង គ្រោះ ក្នុងហេតុ ការណ៏ គ្រោះ ថ្នាក់ខាងលើ គឺបានទទួល ម រ ណ ភា ព ហើយ ក្រោយសភាពមុខ រ បួ ស មានធ្ងន់ធ្ងរខ្លាំងពេក ត្រង់ផ្នែកក្បា ល។ ទាក់ទងចំពោះ ក រ ណី ខាងលើនេះដែរ ឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល បានធ្វើការលើកឡើងថា៖

“យកល្អចូលខ្លួនទៅសមត្ថកិច្ច ដេីម្បីទទួលខុសត្រូវ​ ក្រែងបានស្រួ លខ្លួនខ្លះ​! គេ ច​ ឬរត់រហូតមិនបានទេ​ ខ្ញុំជឿថាមានអ្នកស្គាល់បុគ្គលនេះ​ ទោះបីថាថតស្លាកលេខមិនច្បាស់ពិតមែន។ សំណូមពរដល់បងប្អូនប្រជាពល​រដ្ឋ ដែលស្គាល់បុគ្គលនេះ មេត្តាជួយរាយការណ៍ជូនសមត្ថកិច្ចអំពីទីតាំងស្នាក់នៅ​ ឬអង្គភាពដែលបុគ្គលនេះធ្វេីការ​“។

Related posts

Leave a Comment