បើមិនប្រាប់ ប្រាកដមើលមិនស្គាល់ថាជា ហេង ប៊ុនលាភ ទេ…!

ភ្នំពេញ៖ កាលពីជាង ១០ឆ្នាំមុន អ្នកណាថាមិនស្គាល់តារាល្បីឈ្មោះលោក ហេង ប៊ុនលាភ ដែលលោកមានទាំងសមត្ថភាព ច្រៀង​និងសម្ដែងបានយ៉ាងល្អ។ ជាពិសេសលោកមានមុខមាត់ និង រូបរាងសង្ហាគួរឲ្យទាក់ទាញចិត្តនារីគ្រប់រូបឲ្យលង់ស្រលាញ់លោកមិនតិចនាក់នោះទេ។

តែប៉ុន្មានឆ្នាំចុងក្រោយនេះស្រាប់តែបាត់មុខលោកពីសិល្បៈ រូបលោកបែរជាទៅលួចកសាងជីវិតគ្រួសារ ហើយបានរស់នៅដោយប្រើជីវិតយ៉ាងសាមញ្ញបំផុត ជាមួយនឹងក្រុមគ្រួសាររបស់លោកយ៉ាងមានសេចក្តីសុខ និង​សុភមង្គល ជាពិសេសលោកក៏មានមុខងារបម្រើការងារ នៅក្នុងជួរមន្រ្តីរាជការថែមទៀតផង។បើទោះបី លោក ហេង ប៊ុនលាភ បានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំក៏ពិតមែន តែអ្នកគាំទ្ររបស់លោកនៅតែចង់ដឹងចង់ឮពីជីវិតរស់នៅ ឯកជនប្រចាំថ្ងៃរបស់លោកដដែល។

តែបើងាកទៅមើលពីរូបសម្បត្តិរបស់លោកពេលបច្ចុប្បន្ន ហាក់ជាមានភាពខុសប្លែកគ្នាកាលពីមុនយ៉ាងខ្លាំង ដោយសាររូបលោក បានប្រើជីវិតបែបសាមញ្ញបំផុត ជាពិសេសលោកតែងតែបង្ហាញពីសកម្មភាពរស់នៅតាមជនបទដូចជា នៅស្រែចម្ការ និង ធ្វើការក្រោមកម្ដៅថ្ងៃ ហើយមិនបានខ្វាយខ្វល់ថាខ្លាចខូចសម្រស់អ្វីសោះឡើយ៕ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment