ផ្ទុះការសរសើរ! ឌួង ហ្សូរីដា បរិច្ចាគថវិកាជាច្រើន និងអំណោយផ្សេងៗជួយអ្នកខ្វះខាត ខណៈកូវីដ១៩ រាតត្បាត

ពិធីការីនី ឌួង ហ្សូរីដា កាន់តែបង្ហាញសកម្មភាពសប្បុរសខ្លាំងឡើងក្រោយពីផ្ទុះវីរុសកូវីដ ១៩ តាម រយៈ ការបរិច្ចាគថវិកា ផ្ទាល់ខ្លួនក៏ដូចជាផ្តល់នូវសម្ភារៈ និងអំណោយផ្សេងៗដើម្បីជួយដល់អ្នកខ្លះខាត ។ សកម្មភាពរបស់ ឌួង ហ្សួរីដា ពិតជាទទួលបានការសរសើរយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ជាក់ស្តែង តាមរយៈរូបភាពជាច្រើន ដែលនាងបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់តែម្តង ។

ជារឿយៗ ឌួង ហ្សូរីដា តែងបង្ហាញនូវអារម្មណ៍នៅពេលនាង ឡាយវីដេអូនៅលើហ្វេសប៊ុករបស់ខ្លួនថា ថ្វីត្បិតតែ នាងមិនមែនជាអ្នកមាន តែនាងពេញចិត្តក្នុងការចូលរួមចំណែកជួយសង្គម ដែលថវិកាទាំងនោះ នាងបានមកពីការលក់ផលិតផល និងការងាររកស៊ីរបស់ខ្លួន ។

សកម្មភាពសប្បុរសធម៌របស់ពិធីការីនី ឌួង ហ្សូរីដា នេះ មិនមែនជាលើកដំបូងនោះទេ ជាពិសេស ក្នុងកំឡុងពេលដែលវីរុសកូវីដ ១៩កំពុងផ្ទុះនោះ ឌួង ហ្សូរីដា បានបង្ហាញសកម្មភាពសប្បុរសធម៌ ជាច្រើនដែលមានដូចជាចែកជែលលាងដៃ ម៉ាស់ មី និង គ្រឿងឧបភោគបរិភោគជូនអ្នកដំណើរ តាម ផ្លូវ និង អ្នកមានជីវភាពខ្វះខាតនៅមុខហាងមុទិតារបស់នាងផ្ទាល់តែម្តង ។ ទង្វើនេះពិតជាគម្រូល្អ និងការលះបង់គួរឱ្យសរសើរ ។

ថ្មីៗនេះផងដែរ ឌួង ហ្សូរីដា ក៏បានបរិច្ចាគថវិកា ជួយសង្គមតាមរយៈការយក អំណោយយកទៅជូន តាជីយាយជី និងបាននាំយកអង្ករ ភេសជ្ជៈ ត្រីខ ទឹកអាល់កុល និង ថវិកាមួយចំនួន ទៅប្រគល់ជូនដល់ សមាគមតន្ត្រីជនពិការ ក្នុងពេលដែលសមាគមនេះប្រឈម នឹងការខ្វះខាត។

កន្លងមក ឌួង ហ្សូរីដា បានបរិច្ចាគថវិការ ៥០០ដុល្លារ ជួយទប់ស្កាត់វីរុស កូវីដ១៩និង ប្រគល់ម៉ាស់ដែលគិតជាទឹកប្រាក់មិន ក្រោមពាន់ដុល្លារ ជូនដល់អង្គការសុម៉ាលីម៉ម។ដោយឡែកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២០ នេះ ឌួង ហ្សូរីដា ថែមទាំងបានបរិច្ចាគថវិការជូនដល់កាកបាទក្រហមកម្ពុជា ចំនួន ២០០០ ដុល្លារ រួមជាមួយនឹង អំណោយជាច្រើនទៀត ។ សកម្មភាពសប្បុរសធម៌របស់ ឌួង ហ្សូរីដា ពិតជាធ្វើឱ្យមានការសរើសរខ្លាំង ៕

Related posts

Leave a Comment