ទៅលេងតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលស្រាប់តែ៤នាក់វង្វេងផ្លូវបាត់ខ្លួនអស់រយៈពេល៩ម៉ោង ពេលរកឃើញវិញស្រាប់តែនិយាយព្រមៗគ្នាថា នៅទីនោះសប្បាយណាស់ ពួកគេមិនចង់ចុះមកវិញទេ

ខេត្តកំពង់ឆ្នាំងះនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ នេះលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា:កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០មានភ្ញៀវទេសចរណ៍ចំនួន៦នាក់ ជិះរថយន្តមួយគ្រឿង បានទៅ លេងកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ខាងលើនេះ។

ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង៦នាក់ មាន៤នាក់ក្នុងនោះមានស្រីម្នាក់ផងដែរបាននាំគ្នាដើរឡើងទៅលើកំពូលភ្នំ ជាកន្លែងទឹកធ្លាក់ ដែលគេហៅថាចំណុច (ស្រែទាក)ដោយពួកគេបានឡើងតាំងពីម៉ោង ២សៀល រហូតដល់ម៉ោង ៨យប់ នៅតែមិនឃើញត្រឡប់មកវិញទើបអ្នកដែលរង់ចាំនៅខាង ក្រោម២នាក់មានការជ្រួលច្របល់ក៏បានទូរស័ព្ទទៅសមត្ថកិច្ចដើម្បីឲ្យមកជួយរុករក។

លោកបានបន្តឲ្យដឹងទៀតថា:បន្ទាប់ពីដំណឹងនេះបានឮដល់លោកអភិបាល ខេត្ត លោកក៏បានបញ្ជារកងកម្លាំងរួម មានអាជ្ញាធរស្រុក អធិការស្រុកមន្ត្រីទេសចរណ៍ អាជ្ញា ធរមូលដ្ឋាន ប្រជាការពារ កម្លាំងបរិស្ថាន ដែលឈរ ជើងនៅតំបន់នោះ បាននាំគ្នាឡើងរុករកនៅតាមតំបន់ផ្សេងៗគ្នាការរុករកបានធ្វើឡើងរហូតដល់ម៉ោង១០ និង៤៧ នាទីយប់ទើបប្រទះឃើញទាំង៤នាក់នោះកំពុង តែនាំគ្នាដើរលេងនៅក្នុងព្រៃលើកំពូលភ្នំនោះ។

នៅពេលដែលកម្លាំងចម្រុះនាំពួកគេចុះត្រឡប់មកវិញ ពេល នោះពួកគេបានប្រាប់ថានៅទីនេះសប្បាយណាស់ពួកគេមិនចុះទៅវិញនោះទេថែមទាំងមានបំណងចង់គេចពីក្រុមសមត្ថកិច្ចចម្រុះទៀតផង តែត្រូវបានក្រុមរុករកឃាត់ជាប់ និងលួង លោមពួកគេឱ្យចុះមកវិញជាមួយឲ្យខាងតែបានទើបពួក គេបានសម្រេចចិត្តចុះមកជាមួយកម្លាំងដែលកំពុងរុករកនោះ ពេលមកដល់ខាងក្រោម នៅពេលដែលអាជ្ញាធរសួរនាំទៅអ្នកទាំង៤នាក់ថាតើមូលហេតុអី្វ

បានជាប្អូនៗមិនព្រមចុះពីលើកំពូលភ្នំនេះមក ពួកគេទាំង៤នាក់ក៏បានឆ្លើយដូចៗគ្នាថា នៅទីនោះសប្បាយណាស់ ពួកគេមិនចង់ចុះមកវិញទេចង់នៅលេងទីនោះជាបន្តទៀត ដោយសារតែពួកគេ មិនដែលជួបប្រទះកន្លែងណា ដែលសប្បាយដូចនៅទីនោះឡើយ។

សូមបញ្ជាក់ថា:នៅពេលដែលកម្លាំងចម្រុះកំពុងធ្វើការរុករកទាំង៤នាក់ខាងលើនេះ នៅក្នុងព្រៃភ្នំក៏មានលោកតាអាចារ្យម្នាក់ ដែលជាចាស់ព្រឹទ្ធាចារ្យនៅតំបន់នោះក៏បានទស្សន៍ទាយថាអ្នកទាំង៤ នាក់កំពុងតែដើរលេងសប្បាយនៅលើភ្នំ មិនមានគ្រោះថ្នាក់អ្វីឡើយ សូមអ្នកទាំងអស់គ្នាកុំបារម្ភអីហើយនៅពេលដែលពួកគេទាំង៤នាក់ចុះមកដល់ខាងក្រោមវិញ លោកតាក៏បានប្រោះព្រហ្ម ដល់ពួកគេឱ្យមានសេចក្តីសុខសេចក្តីចម្រើនផងដែរ។

បន្ទាប់ពីក្រុមអ្នករុករកបានប្រទះឃើញមនុស្សប្រុសស្រី ៤ នាក់នោះហើយ ក៏បាននាំយកត្រឡប់មកវិញនៅម៉ោង១១ យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ក៏ប្រគល់ឲ្យទៅក្រុមគ្រួសារនាំយកត្រឡប់ទៅផ្ទះវិញ និងបានសន្យាថានៅថ្ងៃ ៩កើត នឹងយកសំណែនទៅសែន ឲ្យអ្នកតាភ្នំនៅទីនោះដើម្បីសុំលាមាត់លាក។

សមត្ថកិច្ច និងអាជ្ញាធរនៅទីនោះបានបញ្ជាក់ថា មានមនុស្ស ៤ នាក់ប្រុស៣ស្រី1 ÷ទី1,ឈ្មោះ លាស់ ភាស់ត្រា ភេទប្រុសអាយុ 25ឆ្នាំ.ទី 2 ឈ្មោះ ប៉េ ប៊ុនសំណាង ភេទប្រុសអាយុ 23 ឆ្នាំ.ទី 3 ឈ្មោះ ប៉េ ប៊ុនលាភ ភេទស្រីអាយុ 12 ឆ្នាំ.ទី 4 ឈ្មោះ ឡេង គឹមខេងភេទប្រុស អាយុ 11 ឆ្នាំ។ សូមទស្សនាវីដេអូខាងក្រោម៖

សូមទស្សនាវីដេអូខាងក្រោម៖

សូមទស្សនាវីដេអូខាងក្រោម៖

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment