តារាស្រីម្នាក់នេះ មុននឹងបានមុខស្អាតបែបនេះ បានកែសម្ផស្សឡើងសុះសាច់រហូតដល់ទៅ

បរទេស ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៏ជាខ្លាំងដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកជំនួញមួយរូបនាងប្រកាសរឿងកែសម្ផស្សរបស់នាង ថានាងមិនបានកែម្តងទេ តែនាងកែឡើងសុះសាច់។ជាក់ស្តែង នាង Le Nguyen បានធ្វើឲ្យ គ្រប់គ្នាភ្ញាក់ផ្អើល ដោយបាននិយាយប្រាប់ថា តាំងពីដំបូង សម្រស់របស់នាងមិនបានស្រស់ស្អាតខ្លាំង ដោយនាងគិតថា មុខមាត់នាង គ្មានភាពទាក់ទាញបន្តិចសោះ។

ដូច្នេះហើយ នាងក៏បានសន្សំលុយ កែសម្រស់ខ្លួន ឲ្យក្លាយជាមនុស្សផ្សេងមួយទៀត។គួរបញ្ជាក់ផងដែរថា នាងកែសម្ផស្ស ៣៦ដង ឯណោះ ត្រឹមរយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូង គឺឆ្នាំ២០១៤ នាងបានចាក់មុខ ឲ្យរាងអក្សរវី ធ្វើច្រមុះឡើងបន្តិច។ ប៉ុន្តែយូរទៅៗច្រមុះរបស់នាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែហូរឈាម និងឈឺខ្លាំងទៅ រហូតត្រូវធ្វើម្តងហើយម្តងទៀត

យកខ្ទង់ច្រមុះចេញជាញឹកញាប់ ជិត១០ដង។ ហើយក្នុងពេលនេះ នាងបានបិទបង់ ច្រើនខែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងមិនបានបើកបង្ហាញឲ្យគេឃើញនោះទេ។យ៉ាងណាមិញ នៅពេលច្រមុះនាងមិនទាន់ជា នាងក៏ទៅកែមាត់បន្ថែម ជារាងបេះដូង។

តែមិនបានប៉ុន្មាន នាងនៅមិនអស់ចិត្ត នាងបានទៅចាក់មាត់ ឲ្យធំ ត្រង់បបូរមាត់ក្រោមទៀត និយាយទៅ នាងកែចុះឡើង រហូតធ្វើឲ្យ គ្រូពេទ្យ គ្រវីក្បាល ក៏មានផងដែរ។ គ្រាន់តែកែបបូរមាត់ នាងកែ៥ដង។អ្វីដែលនឹកស្មានមិនដល់ នាងក៏បានឲ្យគ្រូពេទ្យ កែទម្រង់មុខនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដូចជា ស្រីបរទេស ព្រោះថា នាងមិនពេញចិត្តទម្រង់មុខ បែបសុភាពៗ

ដូចមុខរបស់នាងពីមុននោះទេ។ជាពិសេស សូម្បីដើមទ្រូងរបស់នាង ក៏នាងត្រូវកែ ២ ៣ដង ដែរ ទម្រាំធំស្អាតបែបនេះ។ មិនតែប៉ុណ្ណោះ ភ្នែក ចង្ការ ស្បែកខ្លួន ក៏នាងចាក់ឲ្យសផងដែរ។ ហើយក្នុងផ្នែកនីមួយៗ នាងធ្វើមិនក្រោម១០ដងនោះទេ ព្រោះថា នាងជឿជាក់ថា ពេលធ្វើម្តង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនអាចស្អាតបាននោះទេ។

ដោយឡែក នាងបាននិយាយថានាងពិតជា សប្បាយចិត្ត បើទោះបីជានាងកែច្រើនក៏ដោយ ព្រោះនាងចង់បានអ្វី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលល្អឥតខ្ចោះបំផុត។ ប៉ុន្តែក្នុងនោះ គេក៏និយាយថា តាមពិត កាលពីមុន នាងក៏ស្រស់ស្អាតបែបធម្មជាតិទៅហើយ ហេតុអ្វី ចាំបាច់កែសម្ផស្សច្រើនដងដល់ម្លឹង៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment