នាយកុយ បង្ហោះសារយ៉ាងកម្សត់ ខណៈបងស្រីជាទីស្រឡាញ់ទទួលមរណភាព និងបន់ផ្សងថា…

តារាកំប្លែង នាយកុយ បានបង្ហាញអារម្មណ៍សោកសង្រេងនៅពេលដឹងថាបងស្រីរបស់លោកទទួលមរណៈភាពនៅថ្ងៃនោះ ។ ក្រៅពី​សម្តែងការអាលោះអាល័យ តារាកំប្លែងជើងចាស់រូបនេះ បានបន់ផ្សងឱ្យបានជួបបងស្រីនៅជាតិក្រោយថែមទៀត ។

នៅមុននេះបន្តិចតារាកំប្លែងលោក ជួងជី ហៅ នាយកុយ បានបង្ហោះសារដែលមានអត្ថន័យថា «បងស្រីស្រីខ្ញុំស្លាប់ហើយសូមបងស្រីទៅឱ្យបានសុខចុះ បើមានជាតិក្រោយជួបគ្នាទៀត» ។

ការលើកឡើងរបស់តារាកំប្លែង នាយកុយ បានធ្វើឱ្យមិត្តភក្តិក្នុងហ្វេសប៊ុកចូលរួមសោកស្តាយ និងរំលែកទុក្ខលោកគ្រប់ៗគ្នាចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ដោយគ្មានថ្ងៃវិលត្រលប់ ។ ក្នុងនោះក៏មានការលើកទឹកចិត្តឱ្យ នាយកុយ កាត់ចិត្តដោយសារការ ស្លាប់គឺជារឿងធម្មជាតិមិនមាននរណាជៀសផុតនោះឡើយ ។

ទោះជាយ៉ាងនេះក្តីតារាកំប្លែងជើងចាស់រូបនេះ មិនបានបញ្ជាក់ថាបងស្រីរបស់លោកទទួល មរណភាពដោយសារជំងឺអ្វីឡើយ ៕

Related posts

Leave a Comment