ជួយស៊ែរផង! ម៉ែរួយ ចំណាយទឹកប្រាក់ជិត ៣ម៉ឺនដុល្លារ ជួយកសាងខ្លោងទ្វារវត្តនៅខេត្តបន្ទាយមានជ័យ

ម៉ែរួយគឺជាជើងខ្លាំងលក់អនឡាញល្បីល្បាញមួយរូបនៅស្រុកខ្មែរ ហើយបច្ចុប្បន្ននេះម៉ែរួយបានក្លាយជាគ្រូបង្រៀនច្បាប់ស្រូបទាញដែលមានឈ្មោះបោះសម្លេងខ្លាំងមួយលើជំនួញអនឡាញ។ ហើយបច្ចុប្បន្ននេះតាំងពីអ្នកគ្រូរួយ បានបង្ហាត់បង្រៀនច្បាប់ស្រូបទាញទៅដល់តំណាងចែកចាយរបស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd គឺធ្វើអោយតំណាងចែកចាយមួយៗផ្លាស់ប្តូរជីវិតខ្លាំងមែនទែន។

ទន្ទឹមនឹងអ្នកគ្រូរួយកាន់តែមានឈ្មោះល្បីល្បាញ និងមានទ្រព្យសម្បតិច្រើនគួរសមអ្នកគ្រូរួយក៏បានធ្វើជាសប្បុរធម៌ជួយទៅដល់ជនក្រីក្រដែលខ្វះខាត ដែលក្នុងនោះអ្នកគ្រួរួយក៏បានចំណាយថវិកាជាង ២៧៥០០ដុលា្លរដើម្បីជួយកសាងខ្លោងទ្វារវត្តនៅឯខេត្តបន្ទាយមានជ័យឯណោះ។

លើសពីនេះទៅទៀត អ្នកគ្រូរួយមិនត្រឹមតែជួយកសាងខ្លោងទ្វារនោះទេ ពោលអ្នកគ្រួរួយក៏បានបន្ថែមនៅទឹកប្រាក់ចំនួន ២០០០ ដុល្លារបន្ថែមទៀតដើមដែលទឹកប្រាក់នេះត្រូវបានយកទៅទិញដីទុកជូនវត្ត។

សូមបញ្ជាក់ផងដែរថា សំរាប់ការកសាងខ្លោងទ្វារវត្តគឺបានធ្វើចប់សព្វគ្រប់អស់ហើយ រងចាំតែកូវីដ១៩ ទៅបាត់ទេ គឺនឹងសម្ពោធជាផ្លូវការហើយ។ ក្នុងនោះម៉ែរួយក៏សូមជូនបុណ្យកុសលទាំងអស់ អោយទៅដល់តំណាងចែកចាយនឹងអ្នកទាំងអស់គ្នាអោយជួបតែក្តីសុខ ដល់គ្រប់ៗគ្នា។

Related posts

Leave a Comment